• 2022-05-21 03:16:32
  • កីឡា​ផ្សេង​ៗ

ជា​ការ​លើក​ទឹកចិត្ត!​ សម្ដេច​ក្រឡាហោម​ ឧបត្ថម្ភ​២ម៉ឺន​ដុល្លារ​ដល់​ក្រុម​ប៉េតង់​

  • 2022-05-21 03:16:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្ដេច​ក្រឡាហោម​ ក្នុង​នាម​ជា​ប្រធាន​កិត្តិយស​បាន​ឧបត្ថម្ភ​ទឹកប្រាក់​ចំនួន​ ២ម៉ឺន​ដុល្លារ​ដល់​ក្រុម​កីឡា​ករ​ កីឡា​ការិនី​ជា​ការ​លើក​ទឹកចិត្ត​បន្ទាប់​ពី​ប្រកួត​បាន​លទ្ធផល​ល្អ​គាប់ប្រសើរ​នៅ​ស៊ីហ្គេម​ លើក​ទី៣១​ ឯ​ប្រទេស​វៀតណាម។​

សម្ដេចក្រឡាហោម

បើ​តាម​ការ​បង្ហោះ​លើ​ហ្វេសបុក​ផេក​សម្ដេច​ក្រឡាហោម​ ម្សិលមិញ​នេះ​គឺ​សូម​អបអរ​សាទរ​ជា​មួយ​ជន​រួម​ជាតិ​ទាំង​អស់​ចំពោះ​កីឡាករ​ កីឡា​ការិនី ​ដែល​បាន​ដណ្ដើម​ជោគជ័យ​យ៉ាង​គាប់ប្រសើរ​ និង​ត្រចះត្រចង់​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ លើក​ទី៣១។​

សម្ដេច​មាន​ប្រសាសន៍​បន្ថែម​ថា​ ដើម្បី​ជា​ការ​អបអរ​ និង​រួមចំណែក​លើក​ទឹកចិត្ត​ដល់​កីឡាករ​ កីឡា​ការិនី​ សម្ដេច​ឧបត្ថម្ភ​ថវិកា​ចំនួន​ ២ម៉ឺន​ដុល្លារ​តាម​រយៈ​ប្រធាន​ប្រតិភូ​ចាត់ចែង​ប្រគល់​ជូន។​

ក្រុម​ប៉េតង់ពេលទៅដល់កម្ពុជាវិញ

រំលឹក​ដែរ​ថា​ សហព័ន្ធ​កីឡា​ប៊ូល​ និង​ប៉េតង់​ គឺ​ប្រកួត​ឈ្នះ​មេដាយ​៧គ្រឿង​រួម​មាន​ មាស​២​ ប្រាក់២ ​និង​សំរឹទ្ធ៣គ្រឿង​ ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ លើក​ទី៣១​ ឯ​ប្រទេស​វៀតណាម។​ បច្ចុប្បន្ន​ក្រុម​កីឡា​ប៊ូល​ និង​ប៉េតង់​ បាន​វិលត្រឡប់​ដល់​កម្ពុជា​វិញហើយ​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់