• 2022-05-18 01:58:56
  • កីឡា​ផ្សេង​ៗ

ស៊ីន​ វង់៖​ ខ្ញុំ​សម្រេច​ក្ដី​បំណង​ឈ្នះ​មេដាយ​ជូន​ជាតិ​ហើយ​

  • 2022-05-18 01:58:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ឆ្នើម​ ស៊ីន​ វង់​ ថា​ខ្លួន​សប្បាយ​ចិត្ត​ណាស់​ដែល​សម្រេច​ក្ដី​បំណង​ឈ្នះ​មេដាយ​មាស​ជូន​ប្រទេស​ជាតិ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ លើក​ទី៣១​ ខាង​កីឡា​ប៉េតង់​នេះ។​

កីឡាករ ស៊ីន​ វង់

ស៊ីន​ វង់​ បាន​ឲ្យ​ដឹង​ថា​ ក្ដី​ស្រមៃ​ធំ​បំផុត​នោះ​គឺ​ការ​ឈ្នះ​មេដាយ​មាស​ជូន​កម្ពុជា​ ឥលូវ​នេះ​រូប​គេ​បាន​បំពេញ​ក្កី​ស្រមៃ​នេះ​ហើយ​កាល​ពី​ម្សិលមិញ។​ រូប​គេ​ និង​ វង​ ចន្ថា​ គឺ​មាន​ទំនុក​ចិត្ត​ខ្ពស់​លើ​ខ្លួន​ឯ​ងដោយ​សារ​ហ្វឹកហាត់​បាន​ល្អ​ និង​លេង​យល់​ចិត្ត​គ្នា។​

បន្ទាប់​ពី​ឈ្នះ​១-២​ប្រកួត​រួច​មក​ ស៊ីន​ វង់​ និង​ វង​ ចន្ថា​ ជឿជាក់​លើ​ខ្លួន​ឯង​រឹតតែ​ខ្លាំង​ និង​បញ្ជាក់​ថា​បើ​បន្ត​លេង​ល្អ​បែប​នេះ​ទាំង​ចូល​ និង​វាយ​គឺ​ដឹង​តែ​ឈ្នះ​ដៃគូបានមាសហើយ​ ណា​មួយ​ប៉ះ​ក្រុម​វៀតណាម​ក៏​ធ្លាប់​ឈ្នះ​ក្នុង​ពូល​រួច​ហើយ​ដែរ។​

កីឡាករ វង់ និង ចន្ថាន ពេល​ឈ្នះ​វគ្គផ្ដាច់ព្រ័ត្រ

រំលឹក​ដែរ​ថា​ ម្សិលមិញ​នេះ​ក្រុម​ប៉េតង់​វិញ្ញាសា​ វាយ​គូ​បុរស-នារី​ កម្ពុជា​ឈ្នះ​មេដាយ​មាស១​គ្រឿង​ បន្ទាប់​ពី​ផ្ដួល​ម្ចាស់​ផ្ទះ​វៀតណាម​ដោយ​លទ្ធផល​ ១៣-៤​ នៃ​ព្រឹត្តការណ៍​ស៊ីហ្គេម​ លើក​ទី៣១។​ បច្ចុប្បន្ន​នេះ​កីឡា​ប៊ូល​ និង​ប៉េតង់​ឈ្នះ​មេដាយ​មាស១ ​ប្រាក់១​ និង​សំរឹទ្ធ៣​ ក្នុង​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​អាស៊ាន​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់