• 2022-05-16 12:01:54
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​ទោចក្រយាន៖​ ការ​ប្រកួត​ថ្ងៃ​ទី១​ Mountain Bike​ កីឡាករ​មាន​សមត្ថភាព​រីកចម្រើន​ខ្លាំង

  • 2022-05-16 12:01:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​សហព័ន្ធ​ទោចក្រយាន​ ថា​ការ​ប្រកួត​ Mountain Bike​ បុរស​ និង​នារី​គឺ​បញ្ចប់​ហើយ​ យ៉ាង​ណា​សង្កេត​ឃើញ​ក្រុម​កីឡាករ​ កីឡា​ការិនី​ខ្មែរ​មាន​ការ​រីកចម្រើន​ បង្ហាញ​ការ​ភ្ញាក់ផ្អើល​ដល់​ប្រទេស​ចូលរួម។​

ទិដ្ឋភាពប្រណាំងថ្ងៃនេះ

លោក​ នូ​ ចំរើន​ បាន​ឲ្យ​ដឹង​ថា​ ផ្នែក​ Mountain Bike​ នារី​ប្រកួត​កាល​ពី​ព្រឹកមិញ​ហើយ​ គឺ​មាន​នារី​២រូប​ ចំណែក​ផ្នែក​បុរស​ប្រកួត​ពេល​រសៀល​មាន ​៣រូប។​ យ៉ាងណា​ចំពោះ​ការ​ប្រកួត​នេះ​ដែរ​គឺ​លោក​មើល​ឃើញ​ថា​ផ្នែក​កីឡាករ​មាន​ការ​រីកចម្រើន​ខ្លាំង​ទាំង​បច្ចេកទេស​ និង​កម្លាំង។​ បើ​ទោះ​ចាញ់​មែន​ប៉ុន្តែ​កីឡាករ​គឺ​ស្ថិត​នៅ​ក្នុង​ហ្វូង​អ្នក​ជាប់​ចំណាត់ថ្នាក់​ មិន​ដាច់​ពី​គេ​ ឬ​នៅ​ក្នុង​ចំណោម​អ្នក​ខ្សោយៗ​នោះ​ឡើយ។​ ប្រទេស​ដែល​ចូលរួម​គឺ​មាន​ការ​សរសើរ​ និង​មាន​ការ​ភ្ញាក់ផ្អើល​ចំពោះ​ការ​រីកចម្រើន​របស់​ក្រុម​កម្ពុជា។​

ទិដ្ឋភាពប្រណាំងថ្ងៃនេះ

អគ្គលេខាធិការ​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ស្ថានភាព​ផ្លូវ​ប្រកួត​នៅ​វៀតណាម​លើ​វិញ្ញាសា​ Mountain Bike​ នេះ​គឺ​មាន​ការ​លំបាក​ និង​ខុស​មុនៗ​ ដូច​ជា​ចោទ​ខ្លាំង​ពេក​ និង​រអិល​ទៀត​ផង។​ មួយ​វិញ​ទៀត​ស្ថានភាព​ផ្លូវ​នេះ​ត្រូវ​ប្រើ​កម្លាំង​ខ្លាំង​ ប្រើ​កម្លាំង​សុទ្ធ​ជា​ជាង​ប្រើប្រាស់​បច្ចេកទេស។​

ទិដ្ឋភាពប្រណាំងថ្ងៃនេះ

រំលឹក​ដែរ​ថា​ ស្អែក​ព្រឹក​គឺ​មាន​ការ​ប្រកួត​មួយ​វិញ្ញាសា​ទៀត​លើ​ផ្នែក​ Mountain Bike​ នេះ​ទើប​បញ្ចប់​តែម្ដង។​ ចំពោះ​ផ្នែក​Mountain Bike​ គឺ​សហព័ន្ធ​ទោចក្រយាន​បញ្ជូន​កីឡាករ​ ៣រូប​ និង​កីឡា​ការិនី​២រូប​ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​ស៊ីហ្គេម​ លើក​ទី៣១​ នៅ​វៀតណាម។​ ផ្នែក​កង់​គក​​គឺ​ប្រណាំង​នៅ​ថ្ងៃ​ទី១៩​ ដល់​ ២២​ ខែ​ឧសភា​ ២០២២៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់