• 2017-01-31 08:42:40
  • ព័ត៌មាន

ចង់​ចេះ​លេង​បាល់​បោះ ​ត្រូវ​​យល់​ច្បាប់​ទាំង​អស់​នេះ ជា​មុន​​សិន

  • 2017-01-31 08:42:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បាល់​បោះ​ ជា​កីឡា​មួយ​ប្រភេទ​ ដែល​ពេញ​និយម​បំផុត​មួយ​នៅ​លើ​ពិភពលោក​ ប៉ុន្តែ​​ដើម្បី​ចេះ​លេង​កីឡា​​នេះ​បាន​ អ្នក​ចាំ​បាច់​​ត្រូវ​តែ​​យល់​ពី​ច្បាប់​របស់​វា​ជា​មុន​សិន។ ​ចង់​ដឹង​​មាន​អ្វី​ខ្លះ​ សូម​ទស្សនា​ខាង​​ក្រោម៖

១. មាន​បាល់​បោះ និង​កន្ត្រក

បាល់​បោះ​មាន​៤​ប្រភេទ​​គឺ មាន​បាល់​បោះ​សម្រាប់​ក្មេងៗ ​វ័យ​ជំទង់ ​​មនុស្ស​ពេញ​វ័យ​ និង​សម្រាប់​នារីៗ។ កន្ត្រក ​មាន​កម្ពស់​១០​​ហ្វីត​ (ជាង​៣ម៉ែត្រ), ​ប្រវែង​​​៩៤​ហ្វូត​ (២៨,៦៥​ម៉ែត្រ) ​និង​ទទឹង​៥០​ហ្វូត​ (១៥,២៤​ម៉ែត្រ)។

២. ចែក​ជា​២​ក្រុម ហើយ​ក្រុម​ណា​​បាន​ពិន្ទុ​ច្រើន​ឈ្នះ

បាល់​បោះ​ ​លេង​ដោយ​មាន​២​ក្រុម​​ប្រកួត​គ្នា ​ហើយ​ក្រុម​នីមួយៗ​អាច​មាន​សមាជិក​សរុប​១៥​នាក់ ប៉ុន្តែ​លេង​ម្តងៗ​ម្ខាង​តែ​៥​នាក់​ប៉ុណ្ណោះ។ ៥​នាក់​ មាន​ Guard ​(អ្នក​ការពារ) ២​នាក់, Center (តំបន់​កណ្ដាល)​ ​ម្នាក់ ​និង​ Forward (ប្រយុទ្ធ) ​២​នាក់។ ​ក្នុង​ចំណោម​២​ក្រុម​ ក្រុម​ណា​ដែល​​ទទួល​បាន​ពិន្ទុ​ពី​ការ​ស៊ុត​​ចូល​ច្រើន​ជាង​គេ នឹង​ទទួល​បាន​ជ័យ​ជម្នះ។

៣. ការ​ស៊ុត​ និង​ការ​បាន​ពិន្ទុ

ការ​ស៊ុត​​ អាច​បាន​ពិន្ទុ​ពី​១ ដល់​៣​ពិន្ទុ​ ទៅ​តាម​​ចម្ងាយ​នៃ​ការ​ស៊ុត​លើ​ទីលាន។ ស៊ុត​ក្នុង​​​តំបន់​ខ្សែ​កោង​ស​ធំ បាន​២​ពិន្ទុ, ស៊ុត​​ចូល​ក្រៅ​​ប្រអប់​ខ្សែ​កោង​​ស​ធំ​​បាន​៣​ពិន្ទុ​ពេញ និង​​ស៊ុត​ក្នុង​ប្រអប់​ខ្សែ​កោង​ស​តូច​ (Free Throw Shots) បាន​១​ពិន្ទុ។

៤. រយៈ​ពេល​លេង​ និង​របៀប​លេង

ការ​ប្រកួត​ម្តងៗ​មាន​រយៈពេល​១២​នាទី​ ​និង​មាន​ចំនួន​៤​​តង់។ ​​អ្នក​លេង​បាល់​បោះ​ ​​អាច​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ ​ញាក់​បាល់​ ​និង​អាច​ស៊ុត​ដោយ​ខ្លួន​ឯង។ ​​កីឡាករ​​ទាំង​អស់​ មិន​អាច​ញាក់​២​ដង​តែ​ម្នាក់​ឯង​ជាប់ៗ​គ្នា​ទេ ហើយ​ក៏​មិន​អាច​​ដើរ​​ឬ​រត់​កាន់​បាល់​​ដោយ​​មិន​បាន​ញាក់​នោះ​ដែរ។

ចង់​ដឹង​ច្បាស់​បន្ថែម​ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ចុចអាន៖ តោះ! ស្គាល់​កីឡាករ​បាល់បោះ​​១០​នាក់ ដែល​មាន​ជាង​គេ​បំផុត​លើ​លោក

ប្រភព៖ Wiki How ប្រែ​សម្រួល៖ វិន ជីវ័ន្ត​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី