- 2022-05-06 07:22:14
- កីឡាផ្សេងៗ
សែន រ៉ាដេត ម៉ឺន មេឃា អេ អាំម៉ារិនភូថង នឹងប្រកួតលើទម្ងន់នេះនៅស៊ីហ្គេម...
- 2022-05-06 07:22:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សែន រ៉ាដេត ម៉ឺន មេឃា អេ អាំម៉ារិនភូថង នឹងប្រកួតលើទម្ងន់នេះនៅស៊ីហ្គេម...
ចន្លោះមិនឃើញ
ជើងខ្លាំងរបស់កម្ពុជា និងមានអ្នកគាំទ្រច្រើន សែន រ៉ាដេត ម៉ឺន មេឃា អេ អាំម៉ារិនភូថង នឹងលេងលើប្រទេសទម្ងន់ ៥៥-៦០-៦៥គីឡូក្រាមនៅស៊ីហ្គេម វៀតណាម ២០២២ នេះ។
បើតាមការឲ្យដឹងពីគ្រូជម្រើសជាតិវ៉ូវីណាម បានបញ្ជាក់ថា ខាងផ្នែកប្រភេទកីឡានេះគឺមានវិញ្ញាសាប្រយុទ្ធគឺ៦នាក់ ប្រុស៣ និងស្រី៣។ ក្នុងចំណោមប្រុសៗ៣នាក់នោះគឺ សែន រ៉ាដេត លេងលើប្រភេទទម្ងន់ ៥៥គីឡូក្រាម អេ អាំម៉ារិនភូថង ប្រភេទទម្ងន់ ៦០គីឡូក្រាម អេ វិៈខាំឈិតភូថង ឬ ម៉ឺន មេឃា ប្រភេទទម្ងន់ ៦៥គីឡូក្រាម។
ចំណែកប្រយុទ្ធផ្នែកនារីរួមមាន សុខ សុភី ប្រភេទទម្ងន់ ៥៥គីឡូក្រាម ប៉ិច ចំនោ ប្រភេទទម្ងន់ ៦០គីឡូក្រាម និង ជុក សូម៉ាលី ប្រភេទទម្ងន់ ៦៥គីឡូក្រាម។ ចំណែកវិញ្ញាសាសម្ដែង និងមេគុន គឺមានទាំងកីឡាករ កីឡាការិនីសរុប ១២នាក់។
ប្រភេទកីឡាវ៉ូវីណាមកម្ពុជា បញ្ចូនកីឡាករ កីឡាការិនីសរុប១៨នាក់។ ពួកគេនឹងចាក់ចេញពីកម្ពុជាទៅចូលរួមស៊ីហ្គេម លើកទី៣១ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ ដើម្បីប្រជែងមេដាយ។ ព្រឹត្តិការណ៍ស៊ីហ្គេម នេះចាប់ផ្ដើមពីថ្ងៃទី១២ ដល់ ២៣ ខែឧសភា ២០២២ នៅទីក្រុងហាណូយ ប្រទេសវៀតណាម៕