• 2022-05-04 07:48:16
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​ខ្មែរ​អត្តពលកម្ម៖​ កម្មវិធី​ប្រកួត​សិស្ស​បឋម​គឺ​បណ្ដុះ​ឲ្យ​ក្មេងៗ​ចាប់​ផ្ដើម​ពី​ដើម​ទៅ​

  • 2022-05-04 07:48:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រ​ចិត្ត​ ថា​ការ​ប្រកួត​អត្តពលកម្ម​សិស្ស​បឋមសិក្សា​ដែល​កំពុង​ធ្វើ​ឡើង​នេះ​គឺ​ជា​ការ​ល្អ​បណ្ដុះ​ឲ្យ​ពួកគេ​ស្រឡាញ់​ និង​ចាប់​ផ្ដើម​ពី​ដំបូងៗ​ទៅ​តែ​ម្ដង។​

ឯកឧត្ដម​ សំហេង​ បុរស​

ឯកឧត្ដម​ សំហេង​ បុរស​ បាន​ឲ្យ​ដឹង​ថា​ មាន​ចិត្ត​សប្បាយ​រីករាយ​ដែល​ក្រសួង​អប់រំ​យុវជន​ និង​កីឡា ​បើក​ឲ្យ​មានការ​ប្រកួត​សិស្ស​បឋម​សិក្សា​នេះ​ឡើង​វិញ​ក្រោយ​ផ្អាក​សកម្មភាព​កីឡា​ផ្សេងៗ​រយៈពេល​២ឆ្នាំ​នេះ​ដោយ​សារ​កូវីដ។​

ការ​ប្រកួត​នេះ​គឺ​ល្អ​ណាស់​ចំពោះការ​ពង្រីក​ផ្សព្វផ្សាយ​ជា​ពិសេស​លើ​ប្រភេទ​កីឡា​អត្តពលកម្ម​នេះ​តែ​ម្ដង។​ វា​ជា​ការ​បើក​ផ្លូវ​ឲ្យ​ពួកគេ​បាន​ចាប់​ផ្ដើម​ស្រឡាញ់​ចូលចិត្ត​ និង​ហាត់​លេង​តាំង​តែ​ពី​តូចៗ​ ឬ​ដំបូង​បែប​នេះ។​ សហព័ន្ធ​នឹង​ព្យាយាម​ផ្សព្វផ្សាយ​ និង​ជំរុញ​ការ​ប្រកួត​នានា​បន្ថែម​នៅ​តាម​បណ្ដា​ខេត្ត​បន្តបន្ទាប់​ទៀត។​

ទិដ្ឋភាពបើកការប្រកួត

រំលឹក​ដែរ​ថា​ ការ​ប្រកួត​កីឡា​សិស្ស​បឋម​សិក្សា​ថ្នាក់​ជាតិ​ ឆ្នាំ​២០២២​ ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី២៩​ មេសា​ ដល់​ ៨​ ខែ​ឧសភា នៅ​រាជធានី​ភ្នំពេញ។​ ការប្រកួតគឺលេងលើ៨ប្រភេទកីឡា​រួម​មាន​ បាល់ទាត់​ បាល់ទះ​ បាល់បោះ ​អត្តពលកម្ម​ វាយ​សី ​វាយ​កូនឃ្លីលើតុ​ តេក្វាន់ដូ​ WT និងតេក្វាន់ដូ IFT​ ស្មើនឹង​ ៣៤វិញ្ញាសា សរុប ៤២៩មេដាយ ដែល​មាន​ប្រតិភូ​ គ្រូ​បង្វឹក​ កីឡាករ​ កីឡា​ការិនី​ចូលរួម​ប្រកួត​សរុប​ ១,៦៧៧នាក់ មកពី២៥រាជធានី-ខេត្ត៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម