• 2022-05-02 03:30:29
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​កីឡា​ជឺជីតស៊ូ៖​ ព្យាយាម​បង្កើត​ ខាន់​ ចេសា​ ឲ្យ​បាន​ច្រើន​ទៀត​

  • 2022-05-02 03:30:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ និង​សហព័ន្ធ​កីឡា​ជឺជីតស៊ូ​ ថា​នឹង​ព្យាយាម​បណ្ដុះ​ធនធាន​កីឡាករ​ កីឡា​ការិនី​ឲ្យ​មាន​សមត្ថភាព​ខ្លាំង​ពូកែ​ដូច​ ខាន់​ ចេសា​ ឲ្យ​បាន​ច្រើន​រូប​ទៀតដើម្បីប្រកួត​ និងពង្រីក​ផ្សព្វផ្សាយ​អំពី​កីឡា​មួយ​នេះ។​

រូបភាព CAMSOC

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ បាន​ឲ្យ​ដឹង​ថា​ ក្នុង​នាម​ NOCC​ តំណាង​ផ្នែក​កីឡា​នៅ​កម្ពុជា​ និង​ថ្នាក់​ដឹកនាំ​របស់​សហព័ន្ធ​នឹង​ខំ​ប្រឹង​ប្រែង​បណ្ដុះ​ធនធាន​ថ្មីៗ​ឲ្យ​មាន​សមត្ថភាព​ខ្លាំង​ពូកែ​ដូច​ទៅ​និង​ ចេសា​ ឲ្យ​បាន​ច្រើន​បន្ថែម​ទៀត។​

ជា​មួយ​គ្នា​នេះ​ដែរ​សហព័ន្ធ​នឹង​ព្យាយាម​ពង្រីក​ផ្សព្វផ្សាយ​ទៅ​ដល់​មហាជន​ដូច​ជា​បញ្ជ្រាប​នៅ​តាម​សាលា​រៀន​ជា​ដើម​ និង​គ្រោង​ចងក្រង​បង្កើត​ជា​សហព័ន្ធ​ជឺជីតស៊ូ​អាស៊ីអាគ្នេយ៍​ផងដែរ។​ ដូច្នេះ​នឹង​រៀបចំ​ការ​ប្រកួត​ Pre Sea Games​ មុន​ឆ្នាំ​២០២៣​ ហើយ​ជជែក​អំពី​គំនិត​ផ្ដួចផ្ដើម​ការ​បង្កើត​សហព័ន្ធ​ជឺជីតស៊ូ​ អាស៊ីអាគ្នេយ៍​នេះ​ឡើង​តែ​ម្ដង។​

ចេសា ហ្វឹកហាត់​កន្លងទៅ

រំលឹក​ដែរ​ថា​ សហព័ន្ធ​កីឡា​ជឺជីតស៊ូ​កម្ពុជា​ បាន​មហាសន្និបាត​បញ្ចប់​អាណត្តិ​ទី១​ ឆ្នាំ​២០១៧-២០២១​ និង​លើក​ទិសដៅ​អាណត្តិ​ថ្មី​ ២០២១​ ដល់​ ២០២៥។​ ប្រធាន​សហព័ន្ធ​ថ្មី​គឺ​បណ្ឌិត​ សេង​ ប៊ុនសុង​ ជា​ក្បាល​ម៉ាស៊ីន​ថ្មី​ដឹកនាំ​កីឡា​មួយ​នេះ។ ខាន់​ ចេសា​ ជា​កីឡា​ការិនី​ជើង​ខ្លាំង​របស់​កម្ពុជា​ ដែល​ឈ្នះ​មេដាយ​មាស​ កីឡា​អាស៊ី​ នៅ​ឥណ្ឌូណេស៊ី​ ឈ្នះ​មេដាយ​មាស​ ស៊ីហ្គេម​ នៅ​ម៉ាឡេស៊ី​ និង​ឈ្នះ​មេដាយ​កម្រិត​ពិភពលោក​ជា​ច្រើន​គ្រឿង​ទៀត​ផង៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី