- 2022-04-22 08:30:12
- កីឡាផ្សេងៗ
Mayura ចូលរួមការងារសង្គមតាមរយៈកម្មវិធីរត់ដើម្បីមនុស្សធម៌ ISF Superhero Fun Run
- 2022-04-22 08:30:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mayura ចូលរួមការងារសង្គមតាមរយៈកម្មវិធីរត់ដើម្បីមនុស្សធម៌ ISF Superhero Fun Run
ចន្លោះមិនឃើញ
អង្គការផ្កាយសមុទ្ររៀបចំកម្មវិធីរត់សប្បុរសធម៌ជាលើកដំបូងនៅកោះដាច់ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យ ទី០១ ខែឧសភា ឆ្នាំ ២០២២ វេលាម៉ោង៦:៣០ នាទីព្រឹក ដល់ម៉ោង ៩:០០ នាទីព្រឹកខាងមុខនេះ។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋខ្មែរ ជ្រើសរើសការលេងកីឡាបន្ទាប់ពីសម្រាកពីការងារ ក៏ដូចជាជួយគាំទ្រសិស្ស៧០០នាក់នៅ អង្គការផ្កាយសមុទ្រដើម្បីទទួលបានការអប់រំល្អមួយ។
ដោយមើលឃើញពីអត្ថប្រយោជន៍ដ៏ល្អនៃកម្មវិធីនេះទៅកាន់ប្រជាពលរដ្ឋខ្មែរ និងកុមារក្រីក្រជាច្រើនរូប ក្រុមហ៊ុន Mayura ដែលជាទីផ្សារអនឡាញ ជាទីទុកចិត្តធំបំផុតក្នុងប្រទេសកម្ពុជា សម្រាប់អ្នកទិញ និងអ្នកលក់បានចូលរួមឧបត្ថម្ភក្នុងកម្មវិធីរត់ដើម្បីសប្បុរសធម៌ ISF Superhero Fun Run នេះ។
លោក Paul Kim ដែលជាប្រធានផលិតផលក្រុមហ៊ុន Mayuraបានដឹងថា៖ «Mayura មិនត្រឹមតែជាក្រុមហ៊ុនពាណិជ្ជកម្មអនឡាញដែលជួយអាជីវកម្មតូចៗប៉ុណ្ណោះទេ តែយើងក៏ជាក្រុមហ៊ុនដែលចូលរួម និងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋខ្មែរចូលរួមការងារ សង្គម តាមរយៈកម្មវិធីផ្សេងៗដូចជាកម្មវិធីរត់ដើម្បី សប្បុរសធម៌ ISF Superhero Fun Run នេះផងដែរ»។
ជាមួយគ្នានោះអ្នកស្រី ជួប វិច្ឆិកា ជាប្រធានអង្គការផ្កាយសមុទ្របានសម្តែងក្តីរីករាយក្រោមការឧបត្ថម្ភ សហការពីក្រុមហ៊ុន Mayura ផងដែរ។ ដោយឡែកកម្មវិធីរត់ ISF Superhero Fun Run បានបើកឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់អាចចុះ ឈ្មោះចូលរួមរត់ដោយតម្លៃសំបុត្រសម្រាប់ ១០គីឡូម៉ែត្រ តម្លៃ១៥ដុល្លារ និង ៥គីឡូម៉ែត្រតម្លៃ១០ដុល្លារ។ លោកអ្នកអាចចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://forms.gle/4pmXorCqf41eqxbQ9 ។ សម្រាប់ព័ត៌មានលម្អិតអ្នកអាចទាក់ទងទៅកាន់លេខទូរស័ព្ទ៖ 098 977 981៕