- 2022-04-11 07:08:59
- កីឡាផ្សេងៗ
អ្នកជំនាញ៖ MV បទ «អ្នកចម្បាំង» ចំណាយការថតមិនតិចទេតែប្រិយមិត្តគួរចាប់អារម្មណ៍ត្រង់...
- 2022-04-11 07:08:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកជំនាញ៖ MV បទ «អ្នកចម្បាំង» ចំណាយការថតមិនតិចទេតែប្រិយមិត្តគួរចាប់អារម្មណ៍ត្រង់...
ចន្លោះមិនឃើញ
កាលពីពេលថ្មីៗនេះ MV បទ «អ្នកចម្បាំង» បានលេចចេញជារូបរាងធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយបច្ចេកទេសថត និងគុណភាពនៃ MV រឹតតែពិសេសទៀតនោះគឺ អត្ថន័យ នៃ MV ជាមួយ និង អត្ថន័យនៃការសរសេរគឺជ្រាលជ្រៅ ក្នុងគោលបំណងលើកតម្កើង ក្បាច់គុនល្បុក្កតោ ឲ្យពិភពលោកបានឃើញ។ ទាក់ទងការថតនេះដែរលោក អ៊ូ តារា អគ្គលេខាធិការរងសហព័ន្ធកីឡាល្បុក្កតោកម្ពុជាបាននិយាយថា « MV នេះបើមើលទៅគុណភាពវីដេអូគឺចំណាយមិនតិចទេ តែខ្ញុំចង់ប្រិយមិត្តគួរចាប់អារម្មណ៍ទៅលើគុណភាព ខ្លឹមសារ និងចាប់អារម្មណ៍ទៅលើអ្វីដែលជាគុណតម្លៃរបស់វាវិញជាជាងគិតតែលើការចំណាយតិចឬច្រើន»។
បើតាមលោក អ៊ូ តារា អគ្គលេខាធិការរងសហព័ន្ធកីឡាល្បុក្កតោកម្ពុជាបានឲ្យដឹងថា បទនេះសម្រាប់ការផលិតទំនុកភ្លេង និងទំនុកច្រៀងបានចាប់ផ្ដើមផលិតកាលអំឡុងខែសីហា ឆ្នាំ២០២១។ «យើងផលិតអំឡុងខែ៨ ឬ ខែ៩ ហើយដល់ខែ១១ ខាងផលិតកម្ម “ REAM Production ” ក៏ចាប់ផ្ដើមបំផុសឲ្យមានការផលិត MV ឡើង។ ក្រោយមកយើងក៏បានផលិតចប់នៅចុងឆ្នាំ២០២១។ ប៉ុន្តែខាងផលិតកម្មគេបានកំណត់ថា ត្រូវរង់ចាំពេលវេលាសមស្របណាមួយ ទើបសម្រេចបញ្ចេញ MV ឡើង ហើយយើងឃើញថា ជិតចូលឆ្នាំហាក់សមស្របទើបយើងបញ្ចេញនៅពេលនេះតែម្ដង»។
សម្រាប់ទីតាំងនៃការថតអគ្គលេខាធិការខាងលើបានប្រាប់ឲ្យដឹងថា «ដោយមានការសហការ និងជួយជ្រោមជ្រែងយ៉ាងយកចិត្តទុកដាក់ពី គណៈកម្មការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣ និងអាជ្ញាធរជាតិ អប្សរា បានសម្រួលដល់ការចុះថត ដោយយើងបានជ្រើសរើសយកទីតាំង ដែលមានទំនាក់ទំនងជាមួយក្បាច់គុន សិល្បៈកងទ័ព សម័យបុរាណអីហ្នឹងគឺយើងដាក់បញ្ចូលនៅក្នុងផ្ទាំងទស្សនីយភាព MV ហ្នឹងទាំងអស់ ដែលទីតាំងនៃការចុះថតមាននៅក្នុង និងក្រៅប្រាសាទអង្គរវត្ត, ប្រាសាទ បាយ័ន , ប្រាសាទ ភិមានអាកាស, លានជល់ដំរី, ទីតាំងទេសចរណ៍យើងទៅដល់លើភ្នំគូលែន និងប្រាសាទទន្លេបាទី»។
លោកបន្ថែមថា គោលបំណងនៃការផលិត MV នេះឡើង គឺចង់ឲ្យមហាជន ដែលបានឃើញ MV ទទួលបានចំណេះដឹងពីសម្បត្តិបេតិកភណ្ឌជាតិមួយនេះ និងពិសេសចង់បង្ហាញឲ្យពិភពលោកបានស្គាល់ក្បាច់គុនល្បុក្កតោខ្មែរ និងរចនាបថក្បាច់គុនដ៏អស្ចារ្យមាននៅលើប្រាង្គប្រាសាទខ្មែរ។ ទាក់ទងក្រុមការងារផលិតមានសមាជិកចំនួន៥៩ នាក់ក្នុងនោះមានក្រុមការងារបច្ចេកទេស និងមួយចំនួនធំជាកីឡាករជម្រើសជាតិល្បុក្កតោកម្ពុជា៕
ចង់ដឹងថា MV នេះឡូវកម្រិតណាសូមទស្សនាវីដេអូខាងក្រោម៖