• 2022-04-04 09:13:32
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​ទាញព្រ័ត្រ​ លើក​ទឹកចិត្ត​ឲ្យ​មហាជន​លេង​កីឡា​ប្រជាប្រិយ​នេះ​ក្នុង​ឱកាស​បុណ្យ​ទាន​

  • 2022-04-04 09:13:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម​ មាស​ សារិន​ ប្រធាន​សហព័ន្ធ​ទាញ​ព្រ័ត្រ​កម្ពុជា​ លើក​ទឹកចិត្ត​ដល់​មហាជន​នានា​ឲ្យ​លេង​ល្បែង​ទាញ​ព្រ័ត្រ​កម្សាន្ត​ជា​ពិសេស​ក្នុង​ឱកាស​បុណ្យ​ទាន​បែប​ប្រពៃណី​ដូច​ជា​ពិធី​ចូល​ឆ្នាំ​ថ្មី​នេះ​ជា​ដើម។​

ទិដ្ឋភាពព្រឹកមិញ

ថ្លែង​ក្នុង​មហាសន្និបាត​វិសាមញ្ញ​ព្រឹកមិញ​នេះ​ ប្រធាន​សហព័ន្ធ​ទាញ​ព្រ័ត្រ​ថា​ កីឡា​ទាញ​ព្រ័ត្រ​នេះ​គឺ​មាន​យូរ​ណាស់​មក​ហើយ​ជា​កីឡា​ប្រពៃណី​មួយ​ផង​ដែរ។​ ខណៈ​ដែល​ស្រុក​មាន​សង្គ្រាម​ពី​មុនៗ​គឺ​គេ​យក​ល្បែង​ទាញ​ព្រ័ត្រ​នេះ​ទៅដាក់តាម​វត្តអារាម​នានា​បាន​ជា​បន្សល់​មក​ដល់​សព្វ​ថ្ងៃ។​

ឯកឧត្ដម​ មាស​ សារិន​ (ឆ្វេង)

កាល​ពី​ជំនាន់​មុនៗ​ល្បែង​ទាញ​ព្រ័ត្រ​នេះ​ត្រូវ​បាន​លេង​ច្រើន​តាម​វត្តអារាម​ជា​ពិសេស​បុណ្យ​ទាន​ធំៗ​តែ​ម្ដង​ ដូច្នេះ​ឯកឧត្ដម​អំពាវនាវ​ដល់​មហាជន​គួរ​បន្ត​លេង​ល្បែង​ទាញ​ព្រ័ត្រ​នេះ​ដើម្បី​ថែរក្សា​ លើក​ស្ទួយ​ប្រភេទ​កីឡា​មួយ​នេះឲ្យពេញនិយម និង​​ឆ្ពោះ​ទៅ​រក​ស៊ីហ្គេម​ ២០២៣​ ផង​ដែរ។​

ទិដ្ឋភាពព្រឹកមិញ

រំលឹក​ដែរ​ថា​ ព្រឹកមិញ​នេះ​សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​កម្ពុជា​ បាន​ធ្វើមហាសន្និបាត​វិសាមញ្ញ​របស់​ខ្លួន​នៅ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC)​ បូក​សរុប​ការងារ​ឆ្នាំ​២០២១​ និង​លើក​ទិសដៅ​ ២០២២៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី