• 2022-03-17 04:40:41
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​វាយ​កូន​ឃ្លី​លើ​តុ៖​ បង្កើត​មូលនិធិ​ប្រចាំ​ខែ​ប្រមូល​ថវិកា​បាន ៣០០០​ដុល្លារ​ជួយ​ដល់​

  • 2022-03-17 04:40:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​ ម្សិលមិញ​នេះ​ប្រជុំ​ប្រចាំ​ត្រីមាស​ សម្រេច​មតិ​គ្នា​បង្កើត​ឲ្យ​មាន​មូលនិធិ​ប្រចាំ​ខែ​មួយ​សម្រាប់​ទ្រទ្រង់​ការ​ប្រើប្រាស់​ផ្សេង​បន្ថែម​ទៀត​ជំរុញ​ដល់​ការ​អភិវឌ្ឍន៍​សហព័ន្ធ។​

ឯកឧត្ដម​ គៀត​ ច័ន្ទថារិទ្ធ

លោក​ ស៊ុន​ សុធារិទ្ធ​ អគ្គលេខាធិការ​បាន​ឲ្យ​ដឹង​ថា​ កិច្ចប្រជុំ​ប្រចាំ​ត្រីមាស​ដែល​ជា​ការ​ប្រជុំ​លើក​ទី១​ អាណត្តិ​ថ្មី​នេះ​ គឺ​បាន​សម្រេច​បង្កើត​នូវ​មូលនិធិ​មួយ​ដើម្បី​ប្រមូល​ថវិកា​តាម​ការ​ស្ម័គ្រចិត្ត​របស់​ថ្នាក់​ដឹកនាំ​សហព័ន្ធ​ដើម្បី​បាន​កញ្ចប់​ថវិកា​មួយ។​

លោក​ ស៊ុន​ សុធារិទ្ធ

ចំពោះ​ការ​សម្រេច​ឲ្យ​មាន​ជា​មូលនិធិ​នេះ​គឺ​បាន​ការ​គាំទ្រ​ទាំង​ស្រុង​ពី​មន្ត្រី​ក៏​ដូច​ជា​ថ្នាក់​ដឹកនាំ​សហព័ន្ធ​ ខណៈ​ត្រួសៗ​នៃ​ការ​ចាប់​ផ្ដើម​ប្រមូល​ថវិកា​ដំបូងៗ​នេះ​បាន​ប្រហែល​ខ្ទង់​ ៣០០០​ដុល្លារហើយ។​ ថវិកា​ដែល​ប្រមូល​ប្រចាំ​ខែ​នេះ​គឺ​ជា​កញ្ចប់​មួយ​បន្ថែម​សម្រាប់​សហព័ន្ធ​លើ​ការ​ចំណាយ​ចាំបាច់​ផ្សេងៗ​ជា​ពិសេស​ការ​ត្រៀម​ស៊ីហ្គេម​ នៅ​វៀតណាម​ ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ផង​ដែរ។​

ទិដ្ឋភាពប្រជុំម្សិលមិញ (រូបភាពផ្ដល់ជូន)

រំលឹក​ដែរ​ថា​ កិច្ចប្រជុំ​ប្រចាំ​ត្រីមាស​ របស់​សហព័ន្ធ​វាយ​កូន​ឃ្លី​លើ​តុ​ ម្សិលមិញ​នេះ​ធ្វើ​ឡើង​នៅ​ NOCC។ កិច្ចប្រជុំ​នេះ​ផង​ដែរ​ដឹកនាំ​ដោយ​ឯកឧត្ដម​ គៀត​ ច័ន្ទថារិទ្ធ ​ប្រធាន​សហព័ន្ធ​ រួម​ទាំង​មន្ត្រី​សំខាន់ៗ​ជា​ច្រើន​នាក់​ទៀត។​ កីឡា​វាយ​កូន​ឃ្លី​លើ​តុ​ ក៏​នឹង​ត្រូវ​ចេញ​ទៅ​ប្រកួត​ស៊ីហ្គេម​ លើក​ទី៣១​ នៅ​វៀតណាម​ ក្នុង​ខែ​ឧសភា​ ២០២២​ ខាង​មុខ​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី