- 2022-03-15 09:28:23
- កីឡាផ្សេងៗ
សហព័ន្ធកីឡាកាយវប្បកម្ម៖ រំពឹងឈ្នះមេដាយមាស ឬប្រាក់១គ្រឿងនៅស៊ីហ្គេម វៀតណាម
- 2022-03-15 09:28:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធកីឡាកាយវប្បកម្ម៖ រំពឹងឈ្នះមេដាយមាស ឬប្រាក់១គ្រឿងនៅស៊ីហ្គេម វៀតណាម
ចន្លោះមិនឃើញ
ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម ដាក់ក្ដីសង្ឃឹមថានៅស៊ីហ្គេម វៀតណាម ២០២២ នេះអាចនឹងឈ្នះមេដាយមាស ឬប្រាក់ យ៉ាងហោចណាស់ក៏បាន១គ្រឿងមកវិញដែរ។
លោក តឹក ប៊ុនវី ប្រធានសហព័ន្ធខាងលើបានឲ្យដឹងថា ចំពោះក្ដីសង្ឃឹមគឺតែងតែមានជានិច្ច ប៉ុន្តែជាក់ស្ដែងក្នុងការប្រកួតយ៉ាងណាទៀតនោះមានតែចាំមើលប៉ុណ្ណោះ។ ស៊ីហ្គេម ឯប្រទេសវៀតណាម នេះសហព័ន្ធក៏ដូចជារូបលោកសង្ឃឹមថាយ៉ាងហោចណាស់ក៏ឈ្នះបាន១គ្រឿងមកវិញដែរ ដោយគ្រាន់តែមិនថាបានមាស ប្រាក់។
ប្រធានសហព័ន្ធមានបទពិសោធច្រើនខាងលើនេះបន្ថែមទៀតថា អំឡុងកូវីដនេះកីឡាករគឺហ្វឹកហាត់បិទខ្ទប់រៀងៗខ្លួន។ កីឡាករភាគច្រើនគឺមានក្លឹបហាត់ប្រាណផ្ទាល់ខ្លួន ដូច្នេះមិនសូវជាប្រឈមចំពោះការហ្វឹកហាត់ត្រៀមចេញទៅស៊ីហ្គេមនេះទេ។ កម្ពុជាមានផ្ទុះកូវីដ ខាងបរទេសក៏ផ្ទុះដូចគ្នា ដូច្នេះលោកជឿជាក់ថាសមត្ថភាពក៏មិនសូវជាហួសគ្នាប៉ុន្មានដែរ។
រំលឹកដែរថា នៅខែឧសភា ឆ្នាំ២០២២ ខាងមុខនេះសហព័ន្ធកីឡាកាយវប្បកម្មក៏បានចេញទៅប្រកួតប្រជែងមេដាយស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ ឯប្រទេសវៀតណាមផងដែរ។ សហព័ន្ធគ្រោងនឹងបញ្ជូនកីឡាករ៣រូបលេងលើ៣វិញ្ញាសា៕