- 2022-02-28 09:06:36
- កីឡាផ្សេងៗ
អគ្គនាយកដ្ឋានកីឡា៖ ពេញចិត្តខ្លាំងចំពោះការរៀបចំជើងឯក និងទេពកោសល្យក្រុមល្បុក្កតោ
- 2022-02-28 09:06:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អគ្គនាយកដ្ឋានកីឡា៖ ពេញចិត្តខ្លាំងចំពោះការរៀបចំជើងឯក និងទេពកោសល្យក្រុមល្បុក្កតោ
ចន្លោះមិនឃើញ
ឯកឧត្ដម អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា បានកោតសរសើរចំពោះការរៀបចំជើងឯកថ្នាក់ជាតិ ២០២១ របស់ក្រុមល្បុក្កតោ និងភាពស្វាហាប់ពោរពេញដោយទេពកោសល្យរបស់កីឡាករម្នាក់ៗ។
តំណាងអគ្គនាយកដ្ឋានកីឡាខាងលើនេះ គឺកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីសហព័ន្ធ ក្រុមគណៈកម្មការដែលខំប្រឹងប្រែងក្នុងការរៀបចំជើងឯកថ្នាក់ជាតិដែលទទួលបានផ្លែផ្កាយ៉ាងល្អនៅពេលនេះ។
ឯកឧត្ដម អ៊ុក សិទ្ធិជាតិ ក៏ថ្លែងកោតសរសើរពីទេពកោសល្យទាំងខាងផ្នែកប្រយុទ្ធ និងខាងសម្ដែង ពោលម្នាក់ៗមានភាពប៉ិនប្រសព្វ វាងវៃ ក្លាហានតែម្ដងដែលបង្ហាញដល់ទស្សនិកជនថាក្រុមល្បុក្កតោបានត្រៀមខ្លួនរួចរាល់ឆ្ពោះទៅស៊ីហ្គេម។
រំលឹកដែរថា សហព័ន្ធគុនល្បុក្កតោ បានបិទបញ្ចប់ការប្រកួតជើងឯកថ្នាក់ជាតិរបស់ខ្លួនហើយម្សិលមិញនេះ ក្រោយចំណាយពេល៣ថ្ងៃចាប់ពីថ្ងៃទី២៥ ដល់ ២៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅក្នុងសកលវិទ្យាល័យភូមិន្ទភ្នំពេញ៕