- 2022-02-28 02:49:51
- កីឡាផ្សេងៗ
ប្រធានសហព័ន្ធកាយវប្បកម្ម៖ បញ្ចប់វគ្គនេះសង្ឃឹមគ្រូៗយកទៅបង្ហាត់ត្រូវតាមក្រិតក្រមមូលដ្ឋាន
- 2022-02-28 02:49:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានសហព័ន្ធកាយវប្បកម្ម៖ បញ្ចប់វគ្គនេះសង្ឃឹមគ្រូៗយកទៅបង្ហាត់ត្រូវតាមក្រិតក្រមមូលដ្ឋាន
ចន្លោះមិនឃើញ
ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម បន្ទាប់ពីបញ្ចប់វគ្គបណ្ដុះបណ្ដាលគ្រូកម្រិតមូលដ្ឋាននេះទៅគ្រូៗនឹងយកទៅបង្ហាត់សិស្សតាមក្រិតក្រមមូលដ្ឋានត្រឹមត្រូវបែបក្ខណៈរបស់សហព័ន្ធ។
លោក តឹក ប៊ុនវី ប្រធានសហព័ន្ធខាងលើបានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលរបស់សហព័ន្ធកាយវប្បកម្មគឺមានរយៈពេលយូរប្លែកពីសហព័ន្ធដទៃបន្តិច។ ការចំណាយពេលយូរ ឬគិតទៅជាង១ខែនេះ គឺគ្រូឧបទេសបានផ្ដោតលើចំណុចជាច្រើនដូចជា ទី១ ផ្ដោតលើមេរៀនរបបអាហារកីឡាករ ទី២ ការហ្វឹកហាត់ ទី៣ ក្រមសីលធម៌របស់គ្រូ និងទី៤ ការចុះអនុវត្តជាក់ស្ដែង។
គ្រូមានបទពិសោធច្រើនខាងលើនេះបន្ថែមទៀតថា តាមអ្វីដែលលោកបានពិនិត្យមើលគឺសិក្ខាកាមមានការយល់ដឹងច្រើន និងមានក្ដីសង្ឃឹមថាបន្ទាប់ពីវគ្គនេះទៅសហព័ន្ធមានធនធានគ្រូច្រើន និងអាចទៅបង្ហាត់បង្រៀនសិស្សតាមលក្ខណៈស្តង់ដារត្រឹមត្រូវបច្ចេកទេស។
រំលឹកដែរថា សហព័ន្ធកីឡាកាយវប្បកម្មបានបើកវគ្គគ្រូកម្រិតមូលដ្ឋានកាលពីថ្ងៃទី២៣ មករា ដល់ ២៧ កុម្ភៈ ២០២២។ សិក្ខាកាមចូលរួមសរុប ៣០នាក់ ស្រី៤នាក់គឺមកពីបណ្ដាសមាជិករបស់សហព័ន្ធ៕
វីដេអូ៖