• 2022-02-26 03:38:32
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​ល្បុក្កតោ​ បើក​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​របស់​ខ្លួន​រយៈពេល​៣ថ្ងៃ​នៅ​ RUPP

  • 2022-02-26 03:38:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​ល្បុក្កតោ​ ម្សិលមិញ​នេះ​បាន​បើក​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ២០២១​ របស់​ខ្លួន​ហើយ​នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ដែល​ប្រើ​រយៈពេល​៣​ថ្ងៃ​បន្ទាប់​ពី​ត្រូវ​ពន្យារពេល​ដោយ​សារ​បញ្ហា​កូវីដ​កន្លង​មក។​

រូបភាពសហព័ន្ធ

លោក​ អ៊ូ​ តារា​ អគ្គលេខាធិការ​រង​បាន​ឲ្យ​ដឹង​ថា​ កន្លង​មក​ដោយ​វិបត្តិ​កូវីដ​ ១៩​ ធ្វើ​ឲ្យ​សហព័ន្ធ​ត្រូវ​មក​ធ្វើ​ពិធី​ជើងឯក​ថ្នាក់​ជាតិ​ ២០២១​ នៅ​ថ្ងៃ​ទី២៥​ ដល់​ ២៧​ ខែ​កុម្ភៈ​ នេះ​វិញ។​ ឆ្នាំ​នេះ​គឺ​មាន​ ២៧​សាលាគុន​ និង​មាន​កីឡាករ​ កីឡា​ការិនី​ គ្រូ​បង្វឹក​សរុប​ប្រមាណ​ ២០០​ចូលរួម។​

រូបភាពសហព័ន្ធ

ឯកឧត្ដម​ កែវ​ រ៉េមី​ អនុប្រធាន​សហព័ន្ធ​បាន​លើក​ឡើង​ក្នុង​ពិធី​ថា​ សូម​កីឡាករ​ កីឡា​ការិនី​លោក​គ្រូ​ អ្នក​គ្រូ​ទាំង​អស់​រួម​សាមគ្គី​ភាព​ដើម្បី​ភាព​រីកចម្រើន​នៃ​គុន​ល្បុក្កតោ​ ក៏​ដូច​ជា​កិច្ចការ​ធំៗ​ជា​ច្រើន​ទៀត​ពិសេស​ការ​ផ្សព្វផ្សាយ​និង​នៅ​ស៊ីហ្គេម​ ២០២៣​ ជា​ដើម។​

រូបភាពសហព័ន្ធ

រំលឹក​ដែរ​ថា​ ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ២០២១​ នេះ​ចាប់​ផ្ដើម​ប្រកួត​តាំង​ពី​ល្ងាច​ម្សិលមិញ​មក​ម្ល៉េះ​នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ(RUPP)​ មាន​រយៈពេល​៣ថ្ងៃ។​ ចំពោះ​វិញ្ញាសា​រួម​មាន​ ២១​ប្រភេទ​វិញ្ញ​សារ​ ក្នុង​នោះ​មាន​វិញ្ញាសារ​សម្តែង​ទៅ​ទម្រង់​មេគុន​ ១២ បុរស នារី និងវិញ្ញាសារប្រយុទ្ធមាន​ ៩ ប្រភេទ​ទម្ងន់​បុរស នារី៕​

រូបភាពសហព័ន្ធ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់