• 2022-02-15 07:35:56
  • កីឡា​ផ្សេង​ៗ

ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ២០២១​ សហព័ន្ធ​ទូកក្ដោង​ធ្វើ​តាម​កម្រិត​ស្តង់ដារ​អន្តរជាតិ​

  • 2022-02-15 07:35:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទូកក្ដោង​កម្ពុជា​ ថា​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២១​ ដែល​ទើប​បញ្ចប់​ទៅ​នេះ​គឺ​សហព័ន្ធ​ធ្វើ​តាម​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ​តែ​ម្ដង​ដើម្បី​ពង្រឹង​សមត្ថភាព​ឆ្ពោះ​ទៅប្រជែង​មេដាយ​នៅ​ព្រឹត្តិការណ៍សំខាន់ៗជា​មួយ​បរទេសពេល​ខាង​មុខ។​

រូបភាពសហព័ន្ធ

លោក​ សោម​ សុទ្ធរិទ្ធិពង្ស​ បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២១​ នេះ​ជា​លើក​ទី២​ ហើយ​ដែល​សហព័ន្ធ​រៀបចំ​ឡើង។​ ដោយ​ឡែក​ការ​ប្រកួត​លើក​នេះ​គឺ​រៀបចំ​ឡើង​តាម​កម្រិត​ស្តង់ដារ​អន្តរជាតិ​តែ​ម្ដង​ ដូច​ជា​ឧបករណ៍​ លក្ខណៈ​បច្ចេកទេស​ និង​ការ​ដាក់​ពិន្ទុ​ជា​ដើម។​ ការ​ពង្រឹង​សមត្ថភាព​ រៀបចំ​តាម​បែបផែន​ស្តង់ដារ​នេះ​ក៏​ដោយ​សារ​តែ​មន្ត្រី​បច្ចេកទេស​ធ្លាប់​មាន​បទ​ពិសោធ​នា​ពេល​ថ្មីៗ​នេះ​ជា​មួយ​ខាង​សិង្ហបុរី​លើ​ការ​ប្រកួត​អាស៊ីអាគ្នេយ៍​កាល​ខែ​ធ្នូ​ ២០២១។​

រូបភាពសហព័ន្ធ

អគ្គលេខាធិការ​ខាង​លើ​នេះ​បន្ត​ទៀត​ថា​ មិន​ត្រឹមតែ​មាន​បទ​ពិសោធ​ល្អ​លើ​ការ​រៀបចំ​នោះ​ទេ​ ពោល​កីឡាករ​ កីឡា​ការិនី ​ចូលរួម​ប្រកួត​ក៏​បាន​បង្ហាញ​ពី​ភាព​រីកចម្រើន​គួរឲ្យ​កត់សម្គាល់​ផង​ដែរ។​ សកម្មភាព​ជា​បន្តបន្ទាប់​មក​នេះ​គឺ​ធ្វើ​ឲ្យ​មាន​អ្នក​ចាប់​អារម្មណ៍​ច្រើន​លើ​កីឡា​ទូកក្ដោង​របស់​កម្ពុជា​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស។​

លោក​ សោម​ សុទ្ធរិទ្ធិពង្ស បំពាក់មេដាយជូនកីឡាករ

រំលឹក​ដែរ​ថា​ សហព័ន្ធ​កីឡា​ទូកក្ដោង​កម្ពុជា​ បាន​រៀបចំ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ ២០២១​ ​របស់​ខ្លួន​នៅ​ឯ​ឆ្នេរ​សមុទ្រ​រាម​ កាល​ពី​ថ្ងៃ​ទី១១​ ដល់​ ១៣​ ខែ​កុម្ភៈ​ ឆ្នាំ​២០២២។​ កីឡាករ​ កីឡា​ការិនី​ចូលរួម​មាន​ ២៤នាក់​ និង​ប្រកួត​លើ​៤​វិញ្ញាសា៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម