• 2022-02-05 13:43:46
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​កីឡា​សូហ្វតេន្នីស​ ផ្លាស់ប្ដូរ​ប្រធាន​ថ្មី​អាណត្តិ​ទី៣​ ឆ្នាំ​២០២២-២០២៦​

  • 2022-02-05 13:43:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​សូហ្វតេន្នីស​កម្ពុជា​ បាន​ផ្លាស់ប្ដូរ​ប្រធាន​ថ្មី​ហើយ​នៅ​អាណត្តិ​ថ្មី​ទី៣​នេះ ​ដោយ​ឯកឧត្ដម​ ជា​ ប៊ុនហេង​ ឡើង​ជា​ប្រធាន​ដឹកនាំ​បន្ត​ពី​សម្ដេច​ក្រឡាហោម​ ស ខេង​ ពី​ឆ្នាំ​២០២២​ ដល់​ ២០២៦។​

ទិដ្ឋភាពមហាសន្និបាត

ការ​ផ្លាស់ប្ដូរ​ប្រធាន​ថ្មី​នេះ​ដែរ​ឯកឧត្ដម​ ជា​ ប៊ុនហេង​ បាន​ឲ្យ​ដឹង​ថា​ ដោយ​សារ​តែ​សម្ដេច​ក្រឡាហោម​ ស​ ខេង​ មើល​ឃើញ​ថា​សហព័ន្ធ​សូហ្វតេន្នីស​មាន​សមត្ថភាព​គ្រប់គ្រាន់​រឹងមាំ​ទាំង​ការ​ដឹកនាំ​ និង​បច្ចេកទេស​ដូច្នេះ​សម្ដេច​សុំ​ដក​ខ្លួន​សម្រាក​ទុក​ភារកិច្ច​ដល់​មន្ត្រី​ក៏​ដូច​ជា​ក្រុម​ការងារ​លោក​គ្រូអ្នក​គ្រូ​ធ្វើ​បន្ត។​

ឯកឧត្ដម​ ជា​ ប៊ុនហេង​

ក្នុង​នាម​ជា​ប្រធាន​ឯកឧត្ដម​ ជា​ ប៊ុនហេង​ បាន​ប្ដេជ្ញា​នឹង​ខំប្រឹង​ប្រែង​ដឹកនាំ​សូហ្វតេន្នីស​ឲ្យ​រឹតតែ​រីកចម្រើន​បន្ថែម​ទៀត​ទាំង​ការ​ពង្រឹង​សមត្ថភាព​កីឡាករ​ កីឡា​ការិនី​ និង​ការ​ផ្សព្វផ្សាយ​ឲ្យ​ផុលផុស​ដល់​មហាជន​ផង​ដែរ។​ ជា​ពិសេស​ការ​ពង្រឹង​សមត្ថភាព​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​ទទួល​បាន​មេដាយ​មាស​តាម​ផែនការ​ដាក់​មក​នៅ​ស៊ីហ្គេម​ ឆ្នាំ​២០២៣។​

ទិដ្ឋភាពថតរូបជុំគ្នា

រំលឹក​ដែរ​ថា​ សហព័ន្ធ​កីឡា​សូហ្វតេន្នីស​កម្ពុជា​ បាន​មហាសន្និបាត​បញ្ចប់​អាណត្តិ​ចាស់​ទី២​ និង​លើក​ទិសដៅ​អាណត្តិ​ទី៣​ ឆ្នាំ​២០២២​ ដល់​ ២០២៦​ កាល​ពី​ថ្ងៃ​ទី៤​ ខែ​កុម្ភៈ​ នៅ​ទីលាន​វ៉ៃ​សី​ក្រោយ​ព្រះបរមរាជវាំង។​ អាណត្តិ​ថ្មី​នេះ​ប្រធាន​គឺ​ឯកឧត្ដម​ ជា​ ប៊ុនហេង ​អគ្គលេខាធិការ​ឧត្តមសេនីយ៍ត្រី ​ជា សែនវិស្សុត ​អគ្គហេរញ្ញិក​ អេង​ ចំរើន៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់