- 2022-01-24 00:40:00
- កីឡាផ្សេងៗ
ប្រធានសហព័ន្ធកីឡាវ៉ូវីណាម៖ សិក្ខាកាមឆ្លងកាត់វគ្គចៅក្រមរួចសូមយកទៅអនុវត្តន៍ដោយប្រសិទ្ធភាព
- 2022-01-24 00:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានសហព័ន្ធកីឡាវ៉ូវីណាម៖ សិក្ខាកាមឆ្លងកាត់វគ្គចៅក្រមរួចសូមយកទៅអនុវត្តន៍ដោយប្រសិទ្ធភាព
ចន្លោះមិនឃើញ
ប្រធានសហព័ន្ធកីឡាវ៉ូវីណាម ចំពោះសិក្ខាកាមដែលចូលរួមវគ្គសិក្សាចៅក្រម អាជ្ញាកណ្ដាល កម្រិត «ក» សូមប្រឹងប្រែងបន្តទៀត និងយកនូវចំណេះដឹងដែលបានរៀនសូត្រនេះទៅអនុវត្តន៍ឲ្យមានប្រសិទ្ធភាពល្អ។
ឯកឧត្ដម អ៊ូ រតនា ប្រធានសហព័ន្ធខាងលើបានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលចៅក្រម អាជ្ញាកណ្ដាលនេះគឺល្អ និងត្រូវពេលវេលាតែម្ដង ពោលសិក្ខាកាមដែលទើបបញ្ចប់ម្សិលមិញអាចយកមកអនុវត្តន៍ផ្ទាល់ការប្រកួតជើងឯកថ្នាក់ជាតិនៅថ្ងៃនេះ។
សិក្ខាកាមបន្ទាប់ពីឆ្លងកាត់វគ្គនេះហើយសូមយកចំណេះដឹងដែលមាននេះទៅកាត់សេចក្ដីឲ្យបានល្អត្រឹមត្រូវតាមអ្វីដែលបានរៀន ជៀសវាងការកាន់ជើងម្ខាងៗឲ្យការប្រកួតមិនប្រក្រតី ឬមានភាពអយុត្តិធម៌ណាមួយ។ មួយវិញទៀតម្នាក់ៗត្រូវបន្តខំប្រឹងប្រែងពង្រឹងសមត្ថភាពលើជំនាញចៅក្រម អាជ្ញាកណ្ដាលបន្ថែមទៀតដើម្បីឈានទៅដល់កម្រិតអន្តរជាតិជាពិសេសពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សហព័ន្ធកីឡាវ៉ូវីណាម បានបើកវគ្គបណ្ដុះបណ្ដាលចៅក្រម អាជ្ញាកណ្ដាល ចំនួន៥ថ្ងៃគឺចាប់ពីថ្ងៃទី១៩ ដល់ ២៣ ខែមករា ឆ្នាំ២០២១ នៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា NOCC។ សិក្ខាកាមចូលរួមមាន ២៥នាក់(នារី៧នាក់) មកពី ១០រាជធានីខេត្ត៕