• 2022-01-13 09:10:18
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​ទោចក្រយាន៖​ អ្នក​ជាប់​ចំណាត់​ថ្នាក់​កម្មវិធី​ជើងឯក​ថ្នាក់​ជាតិ​នេះ​អាច​នឹង​ជាប់​ជា​ជម្រើស​ជាតិ​

  • 2022-01-13 09:10:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទោចក្រយាន​ ថា​កីឡាករ​ កីឡា​ការិនី​ ដែល​មក​ពី​បណ្ដា​ក្លឹប​ផ្សេងៗ​ជា​ពិសេស​ប្រណាំង​ជាប់​ក្នុង​ចំណោម​ចំណាត់​ថ្នាក់​ដែល​ជ្រើសរើស​ និង​មាន​ថេរវេលា​ល្អ​ អាច​នឹង​ជាប់​ជា​ក្រុម​ជម្រើស​ជាតិ​ផង​ដែរ។​

រូបភាព CAMSOC (ទិដ្ឋភាពប្រណាំងកង់គួក)

លោក​ នូ​ ចំរើន​ អគ្គលេខាធិការ​សហព័ន្ធ​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ ចំពោះ​ការ​រៀបចំ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​រយៈពេល​ពេញ​មួយ​ថ្ងៃ​ម្សិលមិញ​នេះ​គឺ​បញ្ចប់​ទៅ​ដោយ​ជោគជ័យ​ និង​រលូន​ល្អ​ដោយ​ភាគី​ពាក់ព័ន្ធ​ រួម​ទាំង​កម្លាំង​សមត្ថកិច្ច​ផ្សេង​សហការ​គ្នា​យ៉ាង​ប្រសើរ។​

ចំពោះ​សមត្ថភាព​វិញ​នោះ​លោក​មើល​ឃើញ​ថា​ កីឡា​ការិនី​ និង​កីឡាករ​ចូលរួម​គឺ​មាន​ភាព​រីកចម្រើន​ ខណៈអ្នក​ខ្លះ​ឈាន​ទៅ​ដល់​ការ​បំបែក​ថេរវេលា​ចាស់​របស់​ខ្លួន​ទៀត។​

រូបភាព CAMSOC (ទិដ្ឋភាពប្រណាំងកង់គួក)

សម្រាប់​កីឡាករ​ កីឡា​ការិនី​ ដែល​ជាប់​ចំណាត់​ថ្នាក់​ក្នុង​កម្មវិធី​ជើងឯក​ថ្នាក់​ជាតិ​នេះ​​ក្រុម​វាយ​តម្លៃ​របស់​សហព័ន្ធ​នឹង​ពិនិត្យ​លើ​បច្ចេកទេស​ ហើយ​និង​បង្វឹក​ពួកគេ​បន្ថែម​ប្រសិន​បើ​កីឡាករ​អនុវត្តន៍​បាន​តាម​លក្ខណៈ​បច្ចេកទេស​សហព័ន្ធ​ មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡា​គឺ​នឹង​ជាប់​ជា​ក្រុម​ជម្រើស​ជាតិ។​

ទិដ្ឋភាពប្រណាំងក់ងភ្នំ

បញ្ជាក់​ដែរ​ថា​ ម្សិលមិញ​នេះ​សហព័ន្ធ​កីឡា​ទោចក្រយាន​ បាន​ធ្វើ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២១​ របស់​ខ្លួន​នៅ​ឯ​ខេត្ត​សៀមរាប។​ ការ​ប្រកួត​នោះ​លេង​លើ​ប្រភេទ​កង់​ភ្នំ​ កង់​គួក​ សរុប​ ៧​ វិញ្ញាសា៕​

លោក នូ ចំរើន ពេល​បំពាក់មេដាយ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម