• 2022-01-12 08:56:25
  • កីឡា​ផ្សេង​ៗ

មិន​ធម្មតា!​ កង់​កីឡាករ​ជាប់​លេខ១​ ព្រឹកមិញ​នៅ​សៀមរាប​ តម្លៃ​ ១៤​ ០០០ ​ដុល្លារ​

  • 2022-01-12 08:56:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ លឹម​ តិចហ៊ុយ​ ដែល​ជាប់​លេខ១​ លើ​វិញ្ញាសា​ កង់គួក​បុរស​ឈុត​ធំ​ (Elite)​ ដែល​ឈ្នះ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​នៅ​ព្រឹក​មិញ​នេះ​បង្ហើប​ថា​កង់​ដែល​យក​មក​ប្រកួត​នេះ​ជា​ប្រភេទ​កង់​រៀប​ (Custom Bike)​ ដែល​បូក​សរុប​ទៅ​ខ្ទង់​ ១៤ ០០០​ដុល្លារ​ឯណោះ។​

កីឡាករ លឹម​ តិចហ៊ុយ​

លឹម​ តិចហ៊ុយ​ បាន​ឲ្យ​ដឹង​ថា​ នេះ​ជា​លើក​ទី២​ ហើយ​ដែល​រូប​គេ​បាន​ចូលរួម​ក្នុង​កម្មវិធី​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ខណៈ​ពី​មុន​ជាប់​ត្រឹម​លេខ​ ៨-៩​ ប៉ុណ្ណោះ។​ ប៉ុន្តែ​ដោយ​សារ​ការ​ខំប្រឹង​ប្រែង​ហ្វឹកហាត់​ ការ​សន្សំ​បទ​ពិសោធ​ទើប​ធ្វើ​ឲ្យ​រូប​គេ​អាច​ជាប់​លេខ១​ លើក​នេះ​បាន។​

ងៀកទៅ​និយាយ​រឿង​កង់​វិញ​នោះ កង់ដែលឈ្នះការប្រកួត​នេះគឺ​ជាប្រភេទ​កង់​រៀប​ (Custom Bike)​ ហើយ​បើ​តាម​ចាំ​គឺ​តម្លៃ​បូក​សរុប​ខ្ទង់​ ១៤​ ០០០​ដុល្លារ។​ កង់​នេះ​ម៉ាក់​ Cervelo​ ហើយ​ចំណុច​ដែល​ថ្លៃ​ជាង​គេ​នោះ​គឺ​តួ​កង់​តែ​ម្ដង់​អាច​ចន្លោះ​ប្រហែល​១ម៉ឺន​ដុល្លារ។​

លឹម​ តិចហ៊ុយ​ និងបងប្អូនកីឡាករសុំថតជាមួយ

រំលឹក​ដែរ​ថា​ កីឡាករ​ លឹម​ តិចហ៊ុយ​ គឺ​មក​ពី​ក្រុម​កង់​ រិទ្ធិសែន​ ខេត្ត​កំពង់ឆ្នាំង។​ ជើង​ខ្លាំង​វ័យ​ ២៥​ឆ្នាំ​រូប​នេះ​គឺ​ជាប់​ចំណាត់​ថ្នាក់​លេខ១​ លើ​វិញ្ញាសា​កង់គួក​បុរសឈុត​ធំ (Elite)​ ក្នុង​កម្មវិធី​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ២០២១​ ដែល​បាន​ធ្វើ​ឡើង​នៅ​ខេត្ត​សៀមរាប​ព្រឹកមិញ៕​

កង់​ម៉ាក់​ Cervelo ដែលតម្លៃជាង១ម៉ឺនដុល្លារ

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម