• 2022-01-10 07:23:06
  • កីឡា​ផ្សេង​ៗ

T Y Media ​នឹង​ចូលរួម​ក្នុង​ការ​អភិវឌ្ឍន៍​កីឡា​អេឡិចត្រូនិក​នៅ​កម្ពុជា​

  • 2022-01-10 07:23:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ធី វាយ​ ថា​មាន​គោល​បំណង​ធំធេង​ណាស់​ក្នុង​ការ​ចូលរួម​អភិវឌ្ឍន៍​សមត្ថភាព​កីឡាករ​ ឬ​កីឡា​អេឡិចត្រូនិក​នៅ​កម្ពុជា​សំខាន់​មាន​ការគាំទ្រ​ពីប្រិយមិត្ត​ក៏​ដូច​ជា​សហព័ន្ធ​ផ្ទាល់​តែ​ម្ដង​នៅ​ពេល​បន្តបន្ទាប់​ខាង​មុខ។​

លោក លន់ សាមឌី (អគ្គលេខាធិការ E Sports) ស្ដាំ

តំណាង​ក្រុម​ហ៊ុន​ T Y Media​ បាន​លើក​ឡើង​ថា​ ការ​រៀបចំ​ការ​ប្រកួត​វិញ្ញាសា​ Mobile Legend​ T.Y Media E-Champion ​រដូវ​កាល​ទី១​នេះ​ប្រសិន​បើ​មាន​ការ​គាំទ្រ​ច្រើន​ និង​សហព័ន្ធ​ទទួល​យក​បាន​ចំពោះ​ការ​រៀបចំ​នោះ​នឹង​មាន​ជា​ការ​ប្រកួត​បន្តបន្ទាប់​ថែម​ទៀត។​ ដែល​ការ​ប្រកួត​នេះ​អាច​នឹង​ឈាន​ដល់​កម្រិត​ពិភពលោក​ថែម​ទៀត​ផង។​

លោក​ ធី ​វាយ​ បន្ថែម​ទៀ​ត​ថា​គោល​បំណង​ក្នុង​ការ​រៀបចំ​ការ​ប្រកួត​ Mobile Legend​ T.Y Media E-Champion​ គឺ​ជា​ការ​ចូលរួម​ក្នុង​ការ​ពង្រឹង​សមត្ថភាព​កីឡាករ​ កីឡា​ការិនី​ បង្កើន​បទ​ពិសោធ​ប្រកួត​នានា​ដើម្បី​ឈាន​ទៅ​ដល់​កម្រិត​អន្តរជាតិ​ជា​ពិសេស​ត្រៀម​សម្រាប់​ស៊ីហ្គេម​ ២០២៣​ កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ជា​ដើម។​

ទិដ្ឋភាពសន្និសីទសារព័ត៌មាន

ការ​ប្រកួត​ពាន​រង្វាន់​ Mobile Legend​ T.Y Media E-Champion​ រដូវ​កាល​ទី១​ នេះ​នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី១០​ ខែ​កុម្ភៈ​ ដល់​ ថ្ងៃ​ទី៣​ ខែ​មេសា​ ២០២២​ នៅ​រាជធានី​ភ្នំពេញ។​ ក្រុម​ជាប់​លេខ១​ នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ ៥០​លាន​រៀល​ ក្រុម​ជាប់​លេខ២​ ទទួល​បាន​ប្រាក់​រង្វាន់​ ២៥​លាន​រៀល​ ក្រុម​ជាប់​លេខ៣​ ទទួល​បាន​ប្រាក់​រង្វាន់​ ១៥​លាន​រៀល​ ក្រុម​ជាប់​លេខ៤​ ទទួល​បាន​ប្រាក់​រង្វាន់​ ៤លាន​រៀល។​ ចំពោះ​ក្រុម​ដែល​មិន​បាន​ឡើង​ទៅ​វគ្គ​បន្ត​នឹង​ទទួល​បាន​ប្រាក់​លើក​ទឹកចិត្ត​ ១ ៥០០​ ០០០​រៀល​ផង​ដែរ៕​

ទិដ្ឋភាពសន្និសីទសារព័ត៌មាន

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី