• 2022-01-04 04:54:36
  • កីឡា​ផ្សេង​ៗ

ប៊ុន​ វិសាល​ រឹតតែ​មាន​កម្លាំង​ចិត្ត​ពេល​មាន​ប្រធាន​ គ្រូ​ៗជ្រោមជ្រែង​ស្រឡាញ់​កីឡា​ខ្លាំង​បែប​នេះ​

  • 2022-01-04 04:54:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​វាយ​កូន​ឃ្លី​លើ​តុ​ ប៊ុន​ វិសាល​ ថា​រូប​គេ​ពិត​ជា​សប្បាយ​ចិត្ត​ និង​រឹតតែ​មាន​កម្លាំង​ចិត្ត​ហ្វឹកហាត់​ថែម​ទៀត​នៅ​ពេល​មាន​ប្រធាន​សហព័ន្ធ​ គ្រូៗ​ដែល​ស្រឡាញ់​កីឡា​ខ្លាំង​ជួយ​ជំរុញ​បែប​នេះ។​

កីឡាករ ប៊ុន វិសាល

ប៊ុន​ វិសាល​ បាន​ឲ្យ​ដឹង​ក្រោយ​បញ្ចប់​មហាសន្និបាត​សហព័ន្ធ​ថ្មីៗ​នេះ​ថា​ ខ្លួន​ពិត​ជា​សប្បាយ​ចិត្ត​មែនទែន​នៅ​ពេល​ឯកឧត្ដម​ គៀត​ ច័ន្ទថារិទ្ធ​ បាន​ជាប់​ជា​ប្រធាន​សហព័ន្ធ​ជា​ថ្មី​នៅ​អាណត្តិ​ថ្មី​ទី៧​នេះ។​ តាំង​ពី​ឯកឧត្ដម​ចូល​មក​ជា​ប្រធាន​គឺ​មាន​ការ​យក​ចិត្ត​ទុកដាក់​ ឧបត្ថម្ភ​ ជំរុញ​លើក​ទឹកចិត្ត​ខ្លាំង​ដល់​ក្រុម​កីឡាករ​ កីឡា​ការិនី​ជម្រើស​ជាតិ។​

កីឡាករ​ជម្រើស​ជាតិ​រូប​នេះ​សម្ដែង​នូវ​ការ​ពេញចិត្ត​ និង​រឹតតែ​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​ហ្វឹកហាត់​ពង្រឹង​សមត្ថភាព​បន្ថែម​ទៀត​ ព្រោះ​មាន​ការ​យកចិត្ត​ទុកដាក់​ពី​ប្រធាន​សហព័ន្ធ​ ពី​គ្រូ​បង្វឹក​នានា​ និង​ការ​ជំរុញ​លើ​ផ្នែក​ឧបករណ៍​ សម្ភារ​បែប​នេះ។​

ទិដ្ឋភាពជុំគ្នាថ្ងៃមហាសន្និបាត

សហព័ន្ធ​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​ កាល​ពី​ថ្ងៃ​ទី២៣​ ខែ​ធ្នូ ២០២១​ បាន​ធ្វើ​មហាសន្និបាត​បញ្ចប់​អាណត្តិ​ទី៦​ និង​បន្ត​អាណត្តិ​ថ្មី​ ឆ្នាំ​២០២១-២០២៥។​ ឯកឧត្ដម​ គៀត​ ច័ន្ទថារិទ្ធ​ ជាប់​ជា​ប្រធាន​សហព័ន្ធ​ដដែល​ លោក​ ស៊ុន​ សុទ្ធារិទ្ធ​ អគ្គលេខាធិការ​ និង​ឯកឧត្ដម​ ព្រុំ​ ឌុចប៉ូរានឿន​ អគ្គហេរញ្ញិក៕​

ការប្រកួតជើងឯកថ្នាក់ជាតិកន្លងទៅ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី