• 2021-12-23 08:58:47
  • កីឡា​ផ្សេង​ៗ

ឯកឧត្ដម​ គៀត​ ច័ន្ទថារិទ្ធ៖​ ប្ដេជ្ញា​ដឹកនាំ​សហព័ន្ធ​វាយ​កូន​ឃ្លី​លើ​តុ​ឲ្យ​អស់​ពី​សមត្ថភាព​ឆ្ពោះទៅស៊ីហ្គេម

  • 2021-12-23 08:58:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម​ គៀត​ ច័ន្ទថារិទ្ធ​ បន្ទាប់​ពី​ជាប់​ជា​ប្រធាន​សហព័ន្ធ​វាយ​កូនឃ្លី​លើ​តុ​ អាណត្តិ​ទី៧​ ឆ្នាំ​២០២១-២០២៥​ បាន​ប្ដេជ្ញា​ចិត្ត​នឹង​ខំប្រឹង​ប្រែង​ដឹកនាំ​ និង​អភិវឌ្ឍន៍​វិស័យ​កីឡា​នេះ​ឲ្យ​មាន​សមត្ថភាព​ខ្លាំង​ និង​ទទួល​បាន​ជោគជ័យ​ឆ្ពោះទៅស៊ីហ្គេម ២០២៣។​

រូបភាព ​CAMSOC

ប្រធាន​សហព័ន្ធ​វាយ​កូន​ឃ្លី​ខាង​លើ​នេះ​បាន​លើក​ឡើង​ក្នុង​ពិធី​ថា​ អាណត្តិ​ថ្មី​ទី៧​ នេះ​រឹតតែ​មាន​សារសំខាន់​ក្នុង​ការ​ដឹកនាំ​សហព័ន្ធ​ដើម្បី​ឆ្ពោះ​ទៅ​សម្រេច​នូវ​ផែនការ​ធំៗ​ជា​ពិសេស​ត្រៀម​ប្រកួត​ប្រជែង​ក្នុង​ស៊ីហ្គេម​ ២០២៣។​

ឯកឧត្ដម​ប្ដេជ្ញា​ចិត្ត​ក្នុង​អាណត្តិ​ថ្មី​នេះ​ថា​ រៀបចំ​ផែនការ​អភិវឌ្ឍន៍​កីឡាករ​តាម​ផែនការ​ហ្វឹកហាត់​ជា​ដំណាក់កាល​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស។​ ព្យាយាម​រៀបចំ​ការ​ប្រកួត​ថ្នាក់​ជាតិ​ និង​អន្តរជាតិ​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។​ ពង្រឹង​សមត្ថភាព​មន្ត្រី​អាជ្ញាកណ្ដាល​ឲ្យ​ឈាន​ដល់​កម្រិត​អន្តរជាតិ​ឲ្យ​បាន​ច្រើន។​

រូបភាព ​CAMSOC

ថ្នាក់​ដឹកនាំ​ឆ្នើម​រូប​នេះ​នឹង​ប្រឹងប្រែង​ផ្សព្វផ្សាយ​ ដើម្បី​ទាក់ទាញ​យុវជន​ឲ្យ​ចូលរួម​លេង​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​ និង​បណ្ដា​សប្បុរសជន​នានា​មក​ជួយ​គាំទ្រ​សហព័ន្ធ​ដូច​ជា​សម្ភារ​ ឧបករណ៍​ហ្វឹកហាត់​ និង​ថវិកា​ជា​ដើម។​

រូបភាព ​CAMSOC

សហព័ន្ធ​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​ ព្រឹកមិញ​នេះ​បាន​ធ្វើ​មហសន្និបាត​បញ្ចប់​អាណត្តិ​ទី៦​ និង​បន្ត​អាណត្តិ​ថ្មី​ ឆ្នាំ​២០២១-២០២៥។​ ឯកឧត្ដម​ គៀត​ ច័ន្ទថារិទ្ធ​ ជាប់​ជា​ប្រធាន​សហព័ន្ធ​ដដែល​ លោក​ ស៊ុន​ សុទ្ធារិទ្ធ​ អគ្គលេខាធិការ​ និង​ឯកឧត្ដម​ ព្រុំ​ ឌុចប៉ូរានឿន​ អគ្គហេរញ្ញិក។​ កម្មវិធី​ធ្វើ​ឡើង​នៅ​ NOCC៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់