• 2021-12-17 07:04:03
  • កីឡា​ផ្សេង​ៗ

កីឡា​ការិនី​វ័យ​ក្មេង​ លឹម​ សុខិណា៖​ ក្ដី​ស្រមៃ​ធំ​បំផុត​គឺ​រក​មេដាយ​ស៊ីហ្គេម​ ២០២៣​ ជូន​កម្ពុជា​

  • 2021-12-17 07:04:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​ លឹម​ សុខិណា​ ថា​ក្ដី​ស្រមៃ​ធំ​បំផុត​នោះ​គឺ​ការ​ខំប្រឹង​ដើម្បី​ឈាន​ទៅ​រក​មេដាយ​នៅ​ស៊ីហ្គេម​ ២០២៣​ ជូន​កម្ពុជា​ ដែល​ជា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​ជា​ប្រវត្តិសាស្ត្រ​នេះ។​

កីឡា​ការិនី លឹម សុខិណា

កីឡា​ការិនី​វ័យ​ ១៤​ឆ្នាំ ​ខាង​លើ​បាន​ឲ្យ​ដឹង​ថា​ ដោយ​ក្ដី​ស្រឡាញ់​ និង​មាន​ការ​ជ្រោមជ្រែង​ពី​ក្រុម​គ្រួសារ​ផង​នោះ​ទើប​ជំរុញ​ឲ្យ​ខ្លួន​ចាប់​ផ្ដើម​ហ្វឹកហាត់​កីឡា​រាំ​តាំង​ពី​ឆ្នាំ​២០១៧​ មក​ដល់​សព្វ​ថ្ងៃ​នេះ។​ បើ​ទោះ​ជា​មិន​មាន​បទ​ពិសោធ​ច្រើន​ដូច​រៀមច្បង​ផ្សងៗ​ និង​មិន​ទាន់​បាន​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​យ៉ាងណា​ក្ដី​ សុខិណា​ នៅ​តែ​បន្ត​ខំប្រឹង​ប្រែង​ហ្វឹកហាត់​ដោយ​មិន​រាថយ​នោះ​ឡើយ។​

កីឡា​ការិនី លឹម សុខិណា

យុវតី​វ័យ​ក្មេង​រូប​នេះ​បន្ថែម​ទៀត​ថា​ ក្ដី​ស្រមៃ​ធំ​ក្នុង​អាជីព​កីឡា​រាំ​នេះ​គឺ​រូប​គេ​ចង់​ឈ្នះ​មេដាយ​ជូន​ប្រទេស​កម្ពុជា​ ជា​ពិសេស​នៅ​ស៊ីហ្គេម​ ២០២៣​ ជា​ព្រឹត្តិការណ៍​ដ៏​មាន​អត្ថន័យ​ និង​មាន​សារសំខាន់​បំផុត​នៅ​ពេល​នោះ។​ ដូច្នេះ​មាន​តែ​ការ​ខំ​ប្រឹងប្រែង​ហ្វឹកហាត់​ឲ្យ​ខ្លាំង​ប៉ុណ្ណោះ​ទើប​ឈាន​រក​ភាព​ជោគជ័យ​មួយ​នេះ​បាន។​

កីឡា​ការិនី សុខិណា (CAMSOC)

រំលឹក​ដែរ​ថា​ កីឡា​ការិនី​ លឹម​ សុខិណា​ ចូល​ហ្វឹកហាត់​កីឡា​រាំ​នៅ​ឆ្នាំ​២០១៧។​ កាល​ពី​ពេល​ថ្មីៗ​នេះ​រូប​គេ​ឈ្នះ​បាន​មេដាយ​ប្រាក់១គ្រឿង​ក្នុង​ព្រឹត្តិការណ៍​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២១​ ដែល​ធ្វើ​ឡើង​នៅ​ CJCC៕​

សុខិណា ពេលឈ្នះមេដាយប្រាក់ (CAMSOC)

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី