• 2021-12-17 03:02:56
  • កីឡា​ផ្សេង​ៗ

អ្នក​ជំនាញ​សិង្ហបុរី៖​ កម្ពុជា​មាន​សមត្ថភាព​អាច​រៀបចំ​ការប្រកួត​កម្រិត​អន្តរជាតិ​ដោយ​ខ្លួន​ឯង​បាន​

  • 2021-12-17 03:02:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ជំនាញ​ផ្នែក​ទូកក្ដោង​សិង្ហបុរី​ បន្ទាប់​ពី​ឆ្លងកាត់​ការ​សហការ​គ្នា​ប៉ុន្មាន​ថ្ងៃ​នេះ​ទៅ​មើល​ឃើញ​ថា​កម្ពុជា​មាន​សមត្ថភាព​ពេញលេញ​ក្នុង​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កម្រិត​អន្តរជាតិ​ដោយ​ខ្លួន​ឯង​បាន។​

ទិដ្ឋភាពរៀបចំការប្រកួតកន្លងទៅ

លោក Chan Joseph ​ប្រធាន​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ជើងឯក​ទូកក្ដោង​នៅ​កម្ពុជា​ ឆ្លងកាត់​ការ​ប្រកួត​តាំង​ពី​ថ្ងៃ ទី១៣​កន្លង​មក​នេះ​គឺ​មើល​ឃើញ​ថា​ មន្ត្រី​ គណៈកម្មការ​បច្ចេកទេស​របស់​កម្ពុជា​មាន​សមត្ថភាព​ល្អ​អាច​រៀបចំ​ព្រឹត្តិការណ៍​នានា​ដោយ​ខ្លួន​ឯង​បាន។​

អ្នក​ជំនាញ​ផ្នែក​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ក្រៅ​តែ​កិច្ចការ​បច្ចេកទេស​ក្នុង​ការ​ប្រកួត​ហើយ​នោះ​ សហព័ន្ធ​គឺ​បាន​ទទួល​ និង​បដិសណ្ឋាកិច្ច​គ្រូ​បង្វឹក​ កីឡាករ​យ៉ាង​កក់ក្ដៅ​ថែមទៀត។​ កម្ពុជា​មាន​ទីលាន​ល្អ​ស្តង់ដារ​អន្តរជាតិ​ ឆ្នេរ​ស្រស់​ស្អាត​ជា​កត្តា​ល្អ​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​ទូកក្ដោង​ជា​លក្ខណៈ​អន្តរជាតិ។​

ទិដ្ឋភាពរៀបចំការប្រកួតកន្លងទៅ

បញ្ជាក់​ដែរ​ថា​ សហព័ន្ធ​ទូកក្ដោង​កម្ពុជា​ ធ្វើ​ការ​ប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍​ នៅ​ឯ​ខេត្ត​ព្រះសីហនុ។​ ការ​ប្រកួត​នេះ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី១​២ ដល់​ ១៧​ ខែ​ធ្នូ​ ឆ្នាំ​២០២១ ប៉ុន្តែ​ដោយ​សារ​ថ្ងៃ​ចុងក្រោយ​នេះ​អាកាសធាតុ​មិន​អំណោយ​ផល​គណៈកម្មការ​ប្រកួត​សម្រេច​លុប​ចោល​ដោយ​មិន​គិត​លទ្ធផល៕ អត្ថបទកែសម្រួលពី Cambodia 2023

លោក Chan Joseph

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម