• 2021-12-14 03:04:31
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​កីឡា​រាំ៖​ បញ្ហា​កូវីដ​ធ្វើ​ឲ្យ​កីឡាករ​ កីឡា​ការិនី​​ប៉ះពាល់​សមត្ថភាពប្រកួត

  • 2021-12-14 03:04:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​ជម្រើស​ជាតិ​កីឡា​រាំ​ ថា​បញ្ហា​កូវដរយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ​គឺ​ធ្វើ​ឲ្យ​ការ​ហ្វឹកហាត់​លក្ខណៈ​ប្រមូល​ផ្ដុំ​ត្រូវ​អាក់ខាន​ជា​ហេតុ​ធ្វើ​ឲ្យ​កីឡាករ​ កីឡា​ការិនី​ធ្លាក់​ចុះ​នូវ​សមត្ថភាព។​

លោកគ្រូ ស៊ូ តុង

លោក​ ស៊ូវ​ តុង​ គ្រូ​ជម្រើស​រើស​ជាតិ​កីឡា​រាំ​ បាន​ឲ្យ​ដឹង​ថា​ បើ​តាម​ការ​សង្កេត​មើល​កីឡាករ​ កីឡា​ការិនី​ ក្នុង​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​ដែល​ទើប​បញ្ចប់​ទៅ​នេះ​គឺ​ពួកគេ​ធ្វើ​មិន​សូវ​បាន​ល្អ​ដូច​ឆ្នាំ​មុន​ឡើយ​ ដែល​បញ្ហា​ទាំង​នេះ​ដោយ​សារ​តែ​ការ​ហ្វឹកហាត់​មិន​គ្រប់គ្រាន់​អំឡុង​កូវីដ។​

ទិដ្ឋភាពការប្រកួតជើងឯកថ្នាក់ជាតិ

គ្រូ​ជើង​ចាស់​រូប​នេះ​បន្ថែម​ទៀត​ថា​ ដោយ​សារ​កីឡាករ​ កីឡា​ការិនី​ ហ្វឹកហាត់​ Online​ មួយ​រយៈពេល​នេះ​គឺ​មិន​សូវ​ល្អ​ដូច​ការ​ហ្វឹកហាត់​ជុំ​គ្នា។​ មុន​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ២០២១​ នេះ​គឺ​ពួកគេ​ទើប​បាន​ហាត់​ជុំ​គ្នា​ឡើង​វិញ​ប៉ុណ្ណោះ ដូច្នេះ​សមត្ថភាព​ក៏​មិន​ទាន់​ល្អ​ខ្លាំង​ដូច​មុនឡើយ។​ យ៉ាងណា​លោក​ក៏​មាន​វិធី​សាស្ត្រ​ក្នុង​ការ​បង្កើន​សមត្ថភាព​ពួកគេ​ឡើង​វិញ​ដែរ​ និង​មាន​គម្រោង​បញ្ជូន​ក្រុម​ជម្រើស​ជាតិ​ទៅ​ហ្វឹកហាត់​នៅ​ចិន​បន្ថែម​ដើម្បី​ជា​ការ​ត្រៀម​ប្រកួត​ស៊ីហ្គេម​ នៅ​វៀតណាម​ និង​ពេល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ។​

ទិដ្ឋភាពការប្រកួតជើងឯកថ្នាក់ជាតិ

សូម​ជម្រាប​ថា​ សហព័ន្ធ​កីឡា​រាំ​ធ្វើ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២១​ របស់​ខ្លួន​រួច​ហើយ​កាល​ពី​ថ្ងៃ​ទី១២​ ខែ​ធ្នូ​ នៅ​ឯ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ (CJCC)៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី