• 2021-12-07 08:26:28
  • កីឡា​ផ្សេង​ៗ

មិន​ធម្មតា!​ ក្រុម​ទាញ​ព្រ័ត្រ​ខេត្ត​បាត់ដំបង​ឈ្នះ​មេដាយ​មាស​១ ប្រាក់១​ ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​

  • 2021-12-07 08:26:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កីឡា​ទាញព្រ័ត្រ​ខេត្ត​បាត់ដំបង​ ឈ្នះ​បាន​មេដាយ​២គ្រឿង​ក្នុង​នោះ​មាន​មាស១គ្រឿង​(នារី៤នាក់) និង​ប្រាក់១គ្រឿង​ (បុរស​៤នាក់) ​ក្នុង​ព្រឹត្តិការណ៍​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ ២០២១​ ម្សិលមិញ​នេះ។​

ទាញព្រ័ត្រផ្នែកនារី (បាត់ដំបងអាខៀវ) CAMSOC

លោក​ នូវ​ ឬទ្ធី​ តំណាង​កីឡា​ទាញ​ព្រ័ត្រ​ខេត្ត​បាត់ដំបង​បាន​ឲ្យ​ដឹង​ថា​ ពិតជាមានមោទកភាព​ និង​ហួស​ការ​រំពឹង​ទុក​ចំពោះ​ក្រុម​នារី​ដែល​បាន​ឈ្នះ​មេដាយ​មាស​ក្នុង​ព្រឹត្តិការណ៍​ជ្រើសរើស​ថ្នាក់​ជាតិ​ ២០២១​ នេះ​ ខណៈ​ពួកគេ​ជា​កីឡា​ការិនី​វ័យ​ក្មេង​ និង​មិន​ធ្លាប់​ឆ្លងកាត់​ការប្រកួត​នោះ​ទេ។​

ទាញព្រ័ត្រផ្នែកនារី (បាត់ដំបងអាខៀវ) CAMSOC

តំណាង​ខេត្ត​បាត់ដំបង​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ជា​ការ​សោកស្ដាយ​មួយ​ដែរ​ដែល​ក្រុម​ផ្នែក​បុរស​បាន​ត្រឹម​ជើងឯក​រង​ ឬ​មេដាយ​ប្រាក់។ ​ការ​ដែល​បាន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​ក៏​ជា​រឿង​អស្ចារ្យ​ផង​ដែរ​ ព្រោះ​កីឡាករ​មក​ប្រកួត​នេះ​ជា​ក្រុម​ B ​មក​ជំនួស​កីឡាករ​ចាស់ៗ។​ ដូច្នេះ​លទ្ធផល​មេដាយ​ប្រាក់​ក៏​មោកទភាព​ និង​ជា​ការ​ខំប្រឹង​ប្រែង​អស់​ពី​សមត្ថភាព​របស់​ពួកគេ​ផង​ដែរ​។ នៅ​ពេល​ខាង​មុខ​កម្រិត​ B ​នឹង​ទទួល​បាន​បទ​ពិសោធ​ជា​បន្តបន្ទាប់​ហើយ​ឈាន​ទៅ​ជំនួស​ក្រុម​ចាស់ៗ។​

លោក នូវ ឬទ្ធី (អាវក្រហម)

រំលឹក​ដែរ​ថា​ សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​ម្សិលមិញ​នេះ​បាន​បញ្ចប់​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ ២០២១​ របស់​ខ្លួន​ហើយ​នៅ​ឯ​ទី​រួម​ខេត្ត​កណ្ដាល។​ ផ្នែកបុរស ៤នាក់ ទល់ ៤នាក់ លើទម្ងន់ ៣០០គីឡូក្រាម៖ ចំណាត់ថ្នាក់លេខ១​ សមាគមកីឡាទាញព្រ័ត្រខេត្តកំពត​ លេខ២ សមាគមទាញព្រ័ត្រខេត្តបាត់ដំបង ​និងលេខ៣ សមាគមទាញព្រ័ត្រខេត្តកណ្តាល។ ផ្នែកនារី ៤នាក់ ទល់ ៤នាក់ លើទម្ងន់ ២៥០គីឡូក្រាម៖ ចំណាត់ថ្នាក់លេខ១ សមាគមកីឡាទាញព្រ័ត្រខេត្តបាត់ដំបង លេខ២ សមាគមទាញព្រ័ត្រខេត្តស្វាយរៀង និងលេខ៣ សមាគមទាញព្រ័ត្រខេត្តកំពត៕

ទាញព្រ័ត្រផ្នែកបុរសបាត់ដំបង (CAMSOC)

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី