• 2021-12-05 09:01:44
  • កីឡា​ផ្សេង​ៗ

តំណាង​កីឡា​ទាញ​ព្រ័ត្រ​បាត់ដំបង៖​ ប្រកួត​លើក​នេះ​បញ្ជូន​ភាគ​ច្រើន​យុវជន​ថ្មីៗ​ដើម្បី​ស្នង​តំណែង​

  • 2021-12-05 09:01:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តំណាង​កីឡា​ទាញ​ព្រ័ត្រ​ខេត្ត​បាត់ដំបង​ ការប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០២១​ ដែល​កំពុង​ធ្វើ​ឡើង​នេះ​គឺ​បញ្ជូន​មក​ភាគ​ច្រើន​ជា​កីឡាករ​ កីឡា​ការិនី​ថ្មីៗ​កម្រិត​ B​ ប៉ុណ្ណោះ​ព្រោះ​ចង់​ឲ្យ​ពួកគេ​មាន​បទ​ពិសោធ​ និង​សម្រេច​គោលដៅ​សំខាន់ៗ​នៅ​ពេល​ខាង​មុខ។​

រូបភាពសហព័ន្ធ

នៅ​ ឬទ្ធី​ តំណាង​កីឡា​ទាញ​ព្រ័ត្រ​ខេត្ត​បាត់ដំបង​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ការ​ចូលរួម​ប្រកួត​ប្រជែង​ឆ្នាំ​នេះ​គឺ​លោក​បញ្ជូន​ក្រុម​កីឡាករ​ កីឡា​ការិនី​ភាគច្រើន​កម្រិត​ B ​ចំណែក​ជើង​ចាស់ៗ​មក​ជួយ​មើល​ការ​ខុសត្រូវ​ ឬ​សម្រួល​ដល់​ការងារ​ប្រកួត​ប៉ុណ្ណោះ។​

ទិដ្ឋភាពប្រកួតព្រឹកមិញ

មូល​ហេតុ​ដែល​លោក​ជ្រើសរើស​ក្មេងៗ​កម្រិត​ B​ ប្រកួត​នេះ​គឺ​ដើម្បី​ឲ្យ​ពួកគេ​បាន​ចូលរួម​ការ​ប្រកួត​នានា​ បាន​ទទួល​បាន​បទ​ពិសោធ​នៃ​ការ​ប្រកួត​ប្រជែង​ ទទួល​បាន​ចំណេះ​ដឹង​រៀបរបប​ប្រកួត​ ការ​សម្រួល​ផ្នែក​អារម្មណ៍​នៅ​ពេល​ជួប​ការ​ប្រជែង​ខ្លាំង​ផ្សេង។​ ធ្វើ​បែប​នេះ​ជា​ការ​បណ្ដុះ​ធនធាន​ថ្មីៗ​ដើម្បី​ឈាន​ទៅ​ស្នង​កីឡាករ​ចាស់ៗ​ ឬ​រៀមច្បង​បន្ត​ទៀត​ ព្រោះ​បើ​មិន​មាន​ត្រៀម​រៀបចំ​បែប​នេះ​កីឡា​ទាញ​ព្រ័ត្រ​បាត់ដំបង​មិន​អាច​ឈរ​ជើង​ប្រជែង​ជា​មួយ​អ្នក​ខេត្ត​ផ្សេងៗ​បាន​ឡើយ។​

លោក នៅ ឬទ្ធី (អាវខ្មៅ)

រំលឹក​ដែរ​ថា​ សហព័ន្ធ​កីឡា​ទាញ​ព្រ័ត្រ​កម្ពុជា​នៅ​ពេល​នេះ​កំពុង​ធ្វើ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​របស់​ខ្លួន​នៅ​ឯ​ទីរួមខេត្ត​កណ្ដាល។​ ការ​ប្រកួត​នេះ​ដែរ​គឺ​មាន​រយៈពេល​២ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី៥​ ដល់​ទី៦​ ខែ​ធ្នូ​ ២០២១៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី