• 2021-12-02 09:13:40
  • កីឡា​ផ្សេង​ៗ

ព្រឹត្តិការណ៍​រត់​ប្រណាំង​ពាក់​កណ្ដាល​ម៉ារ៉ាតុង​អង្គរ​ បន្ត​ទទួល​ចុះ​ឈ្មោះ​១សប្ដាហ៍​ទៀត​

  • 2021-12-02 09:13:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តំណាង​ Cambodia Events Organizer ​​មហាជន​ដែល​ចង់​ចុះ​ឈ្មោះ​ចូលរួម​រត់​ប្រណាំង​ក្នុង​ព្រឹត្តិការណ៍​ពាក់​កណ្ដាល​ម៉ារ៉ាតុង​អង្គរ​ លើក​ទី២៦​នេះ​សូម​រួសរាន់​ឡើង​ការ​ពន្យារ​ពេល​ត្រឹម​១សប្ដាហ៍​ទៀត​ប៉ុណ្ណោះ។​

លោក សែម ផល្លារ (រូបភាព CAMSOC)

លោក​ សែម​ ផល្លារ​ តំណាង​ Cambodia Events Organizer​ ឬ​ជា​អ្នក​បច្ចេកទេស​ក្នុង​ព្រឹត្តិការណ៍​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ ខាង​កម្មវិធី​គឺ​ពន្យារពេល​ដល់​ការ​ចុះឈ្មោះ​១សប្ដាហ៍​បន្ថែម​ទៀត​ ដូច្នេះ​អ្នក​ចង់​ចូលរួម​សូម​ប្រញាប់។​ ព្រោះ​សម្ភារ​ដូច​ជា​មេដាយ​ អាវ​ ផ្លាក​លេខ​គឺ​សុទ្ធតែ​កុម្ម៉ង់​ធ្វើ​មក​ពី​បរទេស​ ដូច្នេះ​ដើម្បី​រៀបចំ​ឲ្យ​ទាន់​គឺ​ត្រូវ​ការ​ពេលវេលា​ប្រហែល​១ខែ​។​

អ្នក​បច្ចេកទេស​ខាង​លើ​នេះ​អំពាវនាវ​ដល់​មហាជន​សូម​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​រត់​ប្រណាំង​ពាក់​កណ្ដាល​ម៉ារ៉ាតុង​នេះ​ដើម្បី​សុខភាព​ ដើម្បី​ការ​កម្សាន្ត​សប្បាយ​ជា​មួយ​ក្រុម​គ្រួសារ​ និង​ដើម្បី​សប្បុរសធម៌​ជួយ​ដល់​កុមារ​កំព្រា​ មន្ទីរពេទ្យ​ជា​ដើម។​

ការប្រកួតមុនៗ

រំលឹក​ដែរ​ថា​ ព្រឹត្តិការណ៍​រត់​ប្រណាំង​ពាក់​កណ្ដាល​ម៉ារ៉ាតុង​អង្គរ​ លើក​ទី២៦​ នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២​ ខែ​មករា​ ឆ្នាំ​២០២២​ ខាង​មុខ​នេះ។​ សម្រាប់​អ្នក​ចង់​ចុះ​ឈ្មោះ​អាច​ទំនាក់ទំនង​មក​កាន់​ គណៈកម្មការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC)​ ឬ​ Website: cambodia-events.org/ (Page: Cambodia Events Organizer ) +855 87665569 | +855 15213525។ ថវិកាដែលប្រមូលបានគឺយកទៅធ្វើសប្បុរសធម៌​ជួយ​ដល់​កុមារ​កំព្រា​ មន្ទីរពេទ្យ​ជា​ដើម និងអង្គការ​មួយ​ចំនួនទៀត៕​

ការប្រកួតមុនៗ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់