• 2021-12-01 07:41:14
  • កីឡា​ផ្សេង​ៗ

NOCC៖​ ចូលរួម​រត់​ប្រណាំង​ពាក់​កណ្ដាល​ម៉ារ៉ាតុង​ផង​ បាន​មើល​ទេសភាព​សួនច្បារ​ស្អាតៗ​ផង​នៅ​អង្គរ​

  • 2021-12-01 07:41:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណៈកម្មការ​ជាតិ​អូឡាំពិក​កម្ពុជា​ អំពាវនាវ​ដល់​មហាជន​ទាំង​អស់​មិន​ថា​ខ្មែរ​-បរទេស​ទេ​សូម​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​រត់​ប្រណាំង​ពាក់​កណ្ដាល​ម៉ារ៉ាតុង​ថ្ងៃ​ទី២​ មករា​ ២០២២​ ដូច​ទៅ​លេង​អង្គរ​វត្ត​អីចឹង​ខណៈ​មុខមាត់​ និង​សួនច្បារ​ស្អាត​ទើប​ធ្វើ​រួចរាល់។​

ទិដ្ឋភាពសន្និសីទសារព័ត៌មាន

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ តំណាង​ NOCC​ បាន​អំពាវនាវ​ដល់​មហាជន​ឲ្យ​ចុះ​ឈ្មោះ​ចូលរួម​ទាំង​អស់​គ្នា​ក្នុង​ព្រឹត្តិការណ៍​រត់​ប្រណាំង​ពាក់​កណ្ដាល​ម៉ារ៉ាតុង​អង្គរ​ លើក​ទី២៦​ នៅ​ថ្ងៃ​ទី២​ មករា​ ២០២២​ ខាង​មុខ​នេះ។​ ដោយ​សារ​តែ​វិបត្តិ​កូវីដ​ ១៩​ ព្រឹត្តិការណ៍​កីឡា​នៅ​តំបន់​អង្គរ​ក៏​ដូច​ជា​ការ​ជួបជុំ​ឆ្លង​ឆ្នាំ​មាន​ការ​ខកខាន​ប្រហែល​ជិត​២ឆ្នាំ​មក​ហើយ។ ស្របពេល​នេះ​ដែរមុខមាត់​នៅ​តំបន់​ប្រវត្តិសាស្ត្រ​មួយ​នេះ​មាន​ការ​ប្រែប្រួល​ជា​ខ្លាំង​ដោយ​មាន​សួនច្បារ​ដ៏​ស្រស់​ស្អាត​បាន​ធ្វើ​រួចរាល់​ មាន​ធ្វើ​ និងជួសជុលផ្លូវ​ថ្មីៗ​ជា​ច្រើន​ទៀត​ផង។ ដូច្នេះ​ហើយ​ការ​ចូលរួម​រត់​ប្រណាំង​ពាក់​កណ្ដាល​ម៉ារ៉ាតុង​នេះ​ដូច​ជា​ការ​រត់​លេង​កម្សាន្ត​អារម្មណ៍​ ការ​ហាត់​ប្រាណ​ជួប​ជុំ​ជា​គ្រួសារ​ និង​ចាត់​ទុក​ដូច​ជា​ការ​ទៅ​លេង​អង្គរ​ មើល​មុខមាត់​ថ្មី​ក្នុង​ខេត្ត​សៀមរាប​ជា​ដើម។​

រូបភាពលើផេកមុន្ទីរទេសចរណ៍ខេត្តសៀមរាប

រំលឹក​ដែរ​ថា​ ព្រឹត្តិការណ៍​រត់​ប្រណាំង​ពាក់​កណ្ដាល​ម៉ារ៉ាតុង​អង្គរ​ លើក​ទី២៦​ នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២​ ខែ​មករា​ ឆ្នាំ​២០២២​ នៅ​ក្នុង​ខេត្ត​សៀមរាប។​ សម្រាប់​អ្នក​ចង់​ចុះ​ឈ្មោះ​អាច​ទំនាក់ទំនង​មក​កាន់​ គណៈកម្មការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC)​ ឬ​ Website: cambodia-events.org/ (Page: Cambodia Events Organizer ) +855 87665569 | +855 15213525 ៕​

រូបភាពលើផេកមុន្ទីរទេសចរណ៍ខេត្តសៀមរាប

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់