• 2021-12-01 02:22:23
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​កង់៖​ វគ្គ​បណ្ដុះបណ្ដាល​ជា​ផ្នែក​សំខាន់​ក្នុង​ការ​ពង្រឹង​សមត្ថភាព​កីឡាករ​ កីឡា​ការិនី​

  • 2021-12-01 02:22:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​សហព័ន្ធ​កីឡាទោចក្រយាន​ ថា​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​កម្រិត១​ ដែល​បញ្ចប់​ទៅ​នេះ​ជា​ផ្នែក​សំខាន់​មួយ​ក្នុង​ការ​ជួយ​ពង្រឹង​សមត្ថភាព​ក្រុម​កីឡាករ​ កីឡា​ការិនី​តាម​បណ្ដា​ក្លឹប​ឲ្យ​រឹតតែ​ខ្លាំង​ជាង​មុន។​

ទិដ្ឋភាពបិទវគ្គ (រូបភាពផ្ដល់ជូន)

លោក​ នូ ​ចំរើន​ បាន​លើក​ឡើង​ថា​ លោក​ពិត​ជា​សប្បាយ​រីករាយ​ជា​ខ្លាំង​ដែល​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​កម្រិត​១​ បាន​បញ្ចប់​ទៅ​យ៉ាង​រលូន​ និង​ល្អ​ប្រសើរ។​ សិក្ខាកាម​មាន​ការ​យក​ចិត្ត​ទុកដាក់​ក្នុង​ការ​សិក្សា​ស្វែង​យល់​នូវ​ចំណេះ​ដឹង​ថ្មីៗ​ បច្ចេកទេស​ល្អៗ​បន្ថែម។​

ទិដ្ឋភាពបិទវគ្គ (រូបភាពផ្ដល់ជូន)

អគ្គលេខាធិការ​រូប​នេះ​បន្ថែម​ទៀត​ថា​ បន្ទាប់​ពី​បញ្ចប់​វគ្គ​សិក្សា​ដ៏​សំខាន់​នេះ​ទៅ​សិក្ខាកាម​នឹង​យក​នូវ​ចំណេះ​ដឹង​ថ្មីៗ​ បច្ចេកទេស​ដែល​សិក្សា​ច្បាស់លាស់​នេះ​ទៅ​បង្ហាត់​បង្រៀន​ដល់​សិស្ស​របស់​ខ្លួន​តាម​បណ្ដា​ក្លឹប​ សមាគម​ផ្សេង​មិន​ខាន​ដើម្បី​ជា​ទុន​ក្នុង​ការ​ពង្រឹង​សមត្ថភាព​ត្រៀម​ការ​ប្រកួត​នៅ​ពេល​ខាង​មុខ​នេះ។​

ទិដ្ឋភាពបិទវគ្គ (រូបភាពផ្ដល់ជូន)

រំលឹក​ដែរ​ថា​ សហព័ន្ធ​កីឡា​ទោចក្រយាន​ បាន​បង្កើត​វគ្គ​បណ្ដុះបណ្ដាល​មាន​រយៈពេល​ ៥ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី២២-២៦​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១​ នៅ​ទីស្នាក់ការ​គណៈកម្មការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC)។​ វគ្គ​នេះ​ដែរ​គឺ​មាន​ឧបទេស​ជា​ជនជាតិ​បរទេស​ផង​ដែរ៕​

ទិដ្ឋភាពបិទវគ្គ (រូបភាពផ្ដល់ជូន)

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់