• 2021-11-22 04:29:14
  • កីឡា​ផ្សេង​ៗ

ការ​ចែក​រំលែក​បទ​ពិសោធ​របស់​គ្រូ​បរទេស​នឹង​ធ្វើ​ឲ្យ​សហព័ន្ធ​រាំ​រឹតតែ​រីកចម្រើន​

  • 2021-11-22 04:29:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តំណាង​សហព័ន្ធ​កីឡា​រាំ​កម្ពុជា​ ថា​វគ្គ​សិក្សា​មន្ត្រី​បច្ចេកទេស​ដែល​មាន​គ្រូ​ឧបទេស​បរទេស​ជា​ច្រើន​រូប​នេះ​គឺ​នឹង​ធ្វើ​ឲ្យ​សហព័ន្ធ​រឹតតែ​រីកចម្រើន​លើ​ផ្នែក​បច្ចេកទេស​ និង​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​បន្ថែម​នៅ​ស៊ីហ្គេម។​

រូបភាព Cambodia SEA GAMES

លោក​ជំទាវ​ ឆៃ ច័ន្ទរិទ្ធីសូលីដា ​តំណាង​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ វគ្គ​បណ្ដុះបណ្ដាល​មន្ត្រី​បច្ចេកទេស​ដែល​ទើប​បញ្ចប់​ទៅ​នេះ​គឺ​ពិត​ជា​មាន​សារសំខាន់​ និង​ការ​ចាប់ផ្ដើម​ថ្មី​មួយ​ទៀត​ហើយ​លើ​ការ​ពង្រឹង​គុណភាព​ធនធាន​នានា។​

រូបភាព Cambodia SEA GAMES

តំណាង​សហព័ន្ធ​ខាង​លើ​​ជឿជាក់​ថា​វគ្គ​ដ៏មាន​សារសំខាន់​នេះ​នឹង​ធ្វើ​ឲ្យ​មន្ត្រី​ក៏​ដូច​ជា​លោក​គ្រូ​ អ្នក​គ្រូ​ កីឡាករ​ កីឡា​ការិនី​ មាន​សមត្ថភាព​លើ​កិច្ចការ​ជំនាញ​រឹតតែ​ច្បាស់លាស់​បន្ថែម​ និង​យក​នូវ​ចំណេះ​ដឹង​ថ្មីៗ​ដែល​ទទួល​បាន​នេះ​ទៅ​ជួយ​អភិវឌ្ឍន៍​សហព័ន្ធ​រាំ​កាន់​តែ​ជោគជ័យ។​ ជា​រឿង​ល្អ​ណាស់​ដែល​បាន​គ្រូ​ខ្លាំងៗ​មាន​សមត្ថភាព​ជោគជាំ​លើ​កីឡា​រាំ​លំដាប់​អន្តរជាតិ​បាន​បង្ហាត់​បង្ហាញ​ និង​ចែក​រំលែក​ក្នុង​វគ្គ​នេះ។​ ដូច្នេះ​លោក​ជំទាវ​រំពឹង​ថា​បន្ទាប់​ពី​បញ្ចប់​វគ្គ​នេះ​ទៅ​សហព័ន្ធ​នឹង​ទទួល​បាន​នូវ​អ្វី​ថ្មីៗ​បន្ថែម​ទៀត​ជា​ពិសេស​ការ​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​នៅ​ស៊ីហ្គេម​ ២០២៣​ កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ។​

រូបភាព Cambodia SEA GAMES

រំលឹក​ដែរ​ថា​ ជា​លើក​ទី១​ ហើយ​ដែល​សហព័ន្ធ​កីឡា​រាំ​កម្ពុជា​បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​មន្ត្រី​សហព័ន្ធ។​ វគ្គ​សិក្សា​នេះ​មាន​រយៈពេល​ ៧ថ្ងៃ​ដែល​បាន​បញ្ចប់​ទៅ​ហើយ​កាល​ពី​ថ្ងៃ​ទី១៨​ ខែ​វិច្ឆកា​ ២០២១​នេះ។​ គ្រូ​ឧបទេស​មាន​ទាំង​ខ្មែរ​ និង​បរទេស​ដូច​ជា​នៅ​តៃវ៉ាន់​ជា​ដើម៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់