- 2021-10-19 07:02:59
- កីឡាផ្សេងៗ
CAMSOC បើកកិច្ចប្រជុំជាមួយគណៈកម្មការស្នាក់នៅ ហូបចុក និងដឹកជញ្ជូន
- 2021-10-19 07:02:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
CAMSOC បើកកិច្ចប្រជុំជាមួយគណៈកម្មការស្នាក់នៅ ហូបចុក និងដឹកជញ្ជូន
ចន្លោះមិនឃើញ
គណៈកម្មការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឬហៅថា CAMSOC ព្រឹកមិញនេះបើកកិច្ចប្រជុំជាមួយគណៈកម្មការស្នាក់នៅ ហូបចុក និងដឹកជញ្ជូនដើម្បីពិនិត្យវឌ្ឍនភាពការងារ។
ឯកឧត្ដម វ៉ាត់ ចំរើន បានឲ្យដឹងក្រោយកិច្ចប្រជុំថា គណៈកម្មការស្នាក់នៅ ហូបចុក និងដឹកជញ្ជូន ដែលជាគណៈកម្មការស្នូល និងសំខាន់មួយដែរដែលត្រូវទទួលខុសត្រូវលើបដិសណ្ឋាកិច្ចនៅស៊ីហ្គេម ២០២៣។
អគ្គលេខាធិការ CAMSOC ខាងលើក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការស្នាក់នៅ ហូបចុកនេះដែលបានបង្ហាញលំអិតពីការងារមួយទៅការងារមួយ។ ដែលក្នុងនោះមានបញ្ជាក់ច្បាស់ពីការដឹងជញ្ជូនពីមួយកន្លែងទៅកន្លែងមួយ ពីការស្នាក់នៅមានប៉ុន្មានកន្លែង នៅទីណាខ្លះ កន្លែងណាជាគោលធំជាដើម។ ក្រៅពីនោះលើកឡើងពីការធ្វើដំណើរពីចំណុចមួយទៅចំណុចមួយដូចម្ដេច ការធ្វើដំណើរបែងចែកប៉ុន្មានប្រភេទអ្វីខ្លះ និងត្រូវយកផ្លូវណាធ្វើជាផ្លូវស៊ីហ្គេម ការដោះស្រាយបញ្ចៀសការកកស្ទះយ៉ាងណាខ្លះ។
រំលឹកដែរថា រៀងរាល់ថ្ងៃអង្គារគឺ គណៈកម្មការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឬហៅថា CAMSOC តែងតែប្រជុំជាមួយគណៈកម្មការជំនាញផ្នែកមួយៗដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ។ កិច្ចប្រជុំព្រឹកមិញនេះធ្វើឡើងនៅ NOCC៕