• 2021-10-14 02:58:49
  • កីឡា​ផ្សេង​ៗ

កីឡាករ​ទូកក្ដោង​ ១៥០​នាក់​ មក​ប្រកួត​នឹង​ស្នាក់​នៅ​សណ្ឋាគារ​សុខា​ក្រុងព្រះសីហនុ

  • 2021-10-14 02:58:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កីឡាករ​ កីឡា​ការិនី​រួម​ទាំង​គ្រូ​បង្វឹក​ ក្រុមការងារសរុប​ប្រហែល​ ១៥០​នាក់​ នៃ​៧ប្រទេស​ចូលរួម​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ទូកក្ដោង​អាស៊ីអាគ្នេយ៍​នឹង​ត្រូវ​ស្នាក់​នៅ​សណ្ឋាគារ​សុខា​ក្រុងព្រះសីហនុ។​

កីឡាទូកក្ដោង

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​ CAMSOC​ បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍​នេះ​ជា​ការ​ត្រៀម​ខ្លួន​បណ្ដើរៗ​ទាំង​ការ​ពង្រឹង​សមត្ថភាព​កីឡាករ​ និង​គណៈកម្មការ​រៀបចំ។​ ក្នុង​នោះ​គឺ​គណៈកម្មការ​របស់​ CAMSOC​ ដូច​ជា​ការ​គ្រប់គ្រង​ហ្គេម​ ការ​ទទួល​បដិសណ្ឋាកិច្ច​ ទី​កន្លែង​ប្រកួត​ និង​កិច្ចការ​សំខាន់​ៗ​មួយ​ចំនួន។​

អ្នក​ជំនាញ​ផ្នែក​កីឡា​រូប​នេះ​បន្ថែម​ទៀត​ថា​ ឯកឧត្ដម​ ថោង​ ខុន​ បាន​ប្រាប់​ក្រុម​ការងារ​ត្រូវ​រៀបចំ​បដិសណ្ឋាកិច្ច​ឲ្យ​បាន​ល្អ​ឲ្យ​សម​មុខមាត់​កម្ពុជា​ និង​ទទួល​បាន​ជោគជ័យ​សមត្ថភាព​ល្អ។​ ដូច្នេះ​សម្រាប់​ក្រុម​កីឡាករ​ កីឡា​ការិនី​សរុប​ទាំង​ ១៥០​នាក់​មក​ពី​៧ប្រទេស​នេះ​នឹង​ត្រូវ​ស្នាក់នៅ​ឯ​សណ្ឋាគារ​សុខា​ក្រុងព្រះសីហនុ និង​ប្រកួត​នៅ​ទីនោះ​តែ​ម្ដង។​

រូបភាព CAMSOC

រំលឹក​ដែរ​ថា​ ការ​ប្រកួត​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍​ ដែល​កម្ពុជា​សហការ​ជា​មួយ​សហព័ន្ធ​ទូកក្ដោង​ប្រទេស​សិង្ហបុរី​ នេះ​នឹង​ធ្វើ​ឡើង​នៅ​ឯ​ខេត្ត​ព្រះសីហនុ។​ ការ​ប្រកួត​នេះ​គឺ​មាន​៧ប្រទេស​ចូលរួម​ ចាប់​ផ្ដើម​ប្រកួត​ពី​ថ្ងៃ​ទី១២​ ដល់​ ១៧ ខែ​ធ្នូ​ ឆ្នាំ​២០២១៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់