• 2021-10-12 07:13:26
  • កីឡា​ផ្សេង​ៗ

ការ​សម្ដែង​ពិធី​បើក​ស៊ីហ្គេម​ ២០២៣​ ប្រើ​មនុស្ស​ខ្ទង់​ ៥០០០-៧០០០​នាក់​ ៧០%​ជា​កងទ័ព​

  • 2021-10-12 07:13:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

CAMSOC​ ការ​សម្ដែង​ក្នុង​ពិធី​បើក​ស៊ីហ្គេម​ កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​អាច​នឹង​ប្រើប្រាស់​មនុស្ស​ខ្ទង់​ ៥០០០-៧០០០នាក់​ ប្រហែល​ ៧០%​ គឺ​ប្រើប្រាស់​កម្លាំង​កងទ័ព​ដើម្បី​ចូលរួម​ពិធី​ប្រវត្តិសាស្ត្រ​មួយ​នេះ។​

ទិដ្ឋភាពកម្មវិធីកីឡាកន្លងទៅ

នេះ​បើ​តាម​ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​ CAMSOC​ បាន​លើក​ឡើង​ថា​ ចំពោះ​ការ​សម្ដែង​ផ្សេងៗ​ក្នុង​ពិធី​បើក​ស៊ីហ្គេម​ ២០២៣​ នេះ​គឺ​ប្រើប្រាស់​មនុស្ស​ខ្ទង់​ ៥០០០-៧០០០នាក់​ដែល​សរុប​ទាំង​កម្លាំង​កងទ័ព​ប្រហែល​ ៧០%។​

ទិដ្ឋភាពកម្មវិធីកីឡាកន្លងទៅ

ចំពោះ​ការ​ចាប់​ផ្ដើម​ហ្វឹកហាត់​សម​វិញ​គឺ​អាច​នឹង​ធ្វើ​ឡើង​នៅ​ដើម​ឆ្នាំ​២០២២។​ មួយ​វិញ​ទៀត​ការ​ជ្រើសរើស​កម្លាំង​កងទ័ព​ចូលរួម​ក្នុង​ការ​សម្ដែង​បើក​នេះ ​ព្រោះ​ងាយ​ស្រួល​ក្នុង​ការ​បង្ហាត់​បង្ហាញ​ដោយ​សារ​តែ​អ្នក​ទាំង​នោះ​ធ្លាប់​ហាត់​ច្បាប់​ទម្លាប់​ផ្សេង​ៗ​រួច​ហើយ។​ ជា​កម្លាំង​មាន​វិស័យ​ស្រាប់​ និង​ងាយ​ក្នុង​ការ​គ្រប់គ្រង​ផង​ដែរ​ ដូច្នេះ​ពេលវេលា​ហាត់​ត្រៀម​រយៈពេល​ជាង​១ឆ្នាំ​គឺ​អាច​សម្ដែង​បាន​ហើយ។​

ទិដ្ឋភាពកម្មវិធីកីឡាកន្លងទៅ

រំលឹក​ដែរ​ថា​ នៅ​ឆ្នាំ​២០២៣​ ខាង​មុខ​នេះ​កម្ពុជា​នឹង​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កីឡា​ស៊ីហ្គេម​ លើក​ទី៣២។​ ដែល​នេះ​ជា​លើក​ទី១​ និង​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​កម្ពុជា​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កម្មវិធី​កីឡា​អាស៊ីអាគ្នេយ៍។​  រៀងរាល់​ថ្ងៃ​អង្គារ​ CAMSOC​ តែងតែ​បើក​កិច្ចប្រជុំ​គណៈ​អចិន្ត្រៃយ៍​ត្រួតពិនិត្យ​វឌ្ឍនភាព​ការងារ​ជា​មួយប្រធាន​គណៈកម្មការ​ជំនាញ​ផ្សេងៗ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់