• 2021-10-01 08:41:19
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​កីឡា​ហុកគី​ សង្ឃឹម​មាន​ការ​ផ្សព្វផ្សាយ​កាន់​តែ​ធំ​ទូលាយ​ក្រោយ​បញ្ចប់​វគ្គ...​

  • 2021-10-01 08:41:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ហុកគី​ សង្ឃឹម​ថា​នឹង​មាន​ការ​ពង្រីក​ផ្សព្វផ្សាយ​ធំ​ទូលាយ​បន្ថែម​ទៀត​នៅ​កម្ពុជា​ បន្ទាប់​ពី​បាន​បើក​វគ្គ​គ្រូ​កម្រិត១​ ដែល​មានសិក្ខាកាម​២៥​នាក់​បានចូលរួម។​

លោក កាំង សុធា និងសិក្ខាកាម

កាំង​ សុធា​ អគ្គលេខាធិការ​សហព័ន្ធ​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ ក្រោយ​បញ្ចប់​វគ្គ​គ្រូ​កម្រិត១​ នេះ​ហើយ​លោក​សង្ឃឹម​ថា​ធនធាន​សិក្ខាកាម​ចូលរួម​នេះ​នឹង​ជួយ​ពង្រីក​ផ្សព្វផ្សាយ​ បំផុស​ឲ្យ​មហាជន​ចាប់​អារម្មណ៍​ ឬ​ចូល​លេង​កីឡា​ហុកគី​បាន​ច្រើន​បន្ថែម​ទៀត។​

គ្រូឧបទេស និងសិក្ខាកាម

អគ្គលេខាធិការ​រូប​នេះ​បន្ថែម​ថា​ កាល​ណា​មាន​ការ​ផ្សព្វផ្សាយ​ច្រើន​នឹង​ធ្វើ​ឲ្យ​មាន​អ្នក​ចូលរួម​ហ្វឹកហាត់​ ឬ​លេង​ច្រើន​ផង​ដែរ។​ ប្រសិន​បើ​មាន​ការ​លេង​ច្រើន​ ប្រកួត​ច្រើន​ធនធាន​ថ្មីៗ​ក៏​ទទួល​បាន​ទៅ​តាម​និង​ដែរ​។ មួយ​វិញ​ទៀត​នឹង​មាន​ការ​រីកចម្រើន​លើ​សមត្ថភាព​របស់​កីឡាករ​ កីឡា​ការិនី​ ដែល​នេះ​ជា​ការ​ត្រៀម​ខ្លួន​នៅ​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះស៊ីហ្គេម ២០២៣។​

ទិដ្ឋភាពបិទវគ្គ

រំលឹក​ដែរ​ថា​ សហព័ន្ធ​កីឡា​ហុកគី​កម្ពុជា​បាន​បើក​វគ្គ​សិក្សា​ខ្លី​ «គ្រូ​កម្រិត១»​ រយៈពេល​១សប្ដាហ៍​ ចាប់​ពី​ថ្ងៃ​ទី២៤​ ដល់​៣០​ ខែ​កញ្ញា​ ឆ្នាំ​២០២១​ នៅ​ NOCC​ និង​តាម​ប្រព័ន្ធ​ ZOOM។​ សិក្ខាកាម​ចូលរួម​មាន​ចំនួន​ ២៥​នាក់​មក​ពី​បណ្ដា​ក្លឹប​នានា៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់