• 2021-09-28 02:40:45
  • កីឡា​ផ្សេង​ៗ

ម៉ន​ ព្រហ្មម៉ាញ៖​ ចង់​ឲ្យ​ឆាប់​ចប់​កូវីដ​ និង​មាន​ប្រារព្ធ​ពិធី​អុំ​ទូកឡើង​វិញ​ណាស់​

  • 2021-09-28 02:40:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ន​ ព្រហ្មម៉ាញ​ ថា​ក្នុង​នាម​ជា​កីឡាករ​អុំ​ទូកង​ម្នាក់​ និង​ធ្លាប់​លេង​ជា​ច្រើន​ឆ្នាំ​គឺ​ពិត​ជា​ចង់​ឲ្យ​ជំងឺ​កូវីដ​ ១៩​ នេះ​ចប់​ឆាប់​ៗ​ និង​បាន​ប្រារព្ធ​ពិធី​ប្រពៃណី​ផ្សេងៗ​ដូច​ជា​អុំទូក​នេះ​ឡើង​វិញ​ផង​ដែរ។​

ម៉ន ព្រហ្មម៉ាញ និង​បងប្អូន

ម៉ន​ ព្រហ្មម៉ាញ​ បាន​ឲ្យ​ដឹង​ថា​ ខ្លួន​ពិត​ជា​ចង់​ឲ្យ​មាន​ការ​ប្រកួត​ប្រណាំង​ទូក​ង​ឡើង​វិញ​ឆាប់​ៗ​នេះ​ណាស់​ ព្រោះ​ធ្លាប់​ជា​កីឡាករ​បាន​ហ្វឹកហាត់​ និង​ចេញ​ប្រកួត​ជា​ច្រើន​ឆ្នាំ​មក​ហើយ។​ ដូច្នេះ​រូប​គេ​បន់​ឲ្យ​តែ​ឆាប់​ចប់​ជំងឺ​កូវីដ​ ១៩​ នោះ​ទេ​ដើម្បី​កម្ពុជា​បាន​ដំណើរ​ការ​ពិធី​បុណ្យ​ ឬ​ព្រឹត្តិការណ៍​កីឡា​ធំៗ​ឡើង​វិញ។​ មាន​អនុស្សាវរីយ៍​ជួបជុំ​ជា​ច្រើន​ក្នុង​ពិធី​មួយ​នេះ​ដែល​ធ្វើ​ឲ្យ​ ម៉ន​ ព្រហ្មម៉ាញ​ ចងចាំ។​

ពិធីបុណ្យអុំទូកកន្លងទៅ

រំលឹក​ដែរ​ថា​ ម៉ន​ ព្រហ្មម៉ាញ​ គឺ​ជា​កីឡាករ​អុំ​ទូក​ង​ប្រចាំ​វត្ត​វាលស្បូវ​ (វាលស្បូវសែមជ័យ)​ និង​តែងតែ​ទៅ​ជួយ​សាក​ក៏​ដូច​ជា​អុំ​ទូកង​នៅ​វត្ត​ផ្សេង​ទៀត​ដែរ។​ ដោយ​សារ​តែ​កម្ពុជា​ផ្ទុះ​ខ្លាំង​នៅ​ជំងឺកូវីដ​ ១៩​ រយៈពេល​២ឆ្នាំ​មក​នេះ​ពិធី​បុណ្យ​ប្រពៃណី​មួយ​ចំនួន​ត្រូវ​បាន​ផ្អាក​ និង​ហាមឃាត់​មិន​ឲ្យ​ជួបជុំ​នោះ​ទេ​ ដោយ​ឡែក​ពិធី​អុំទូក​ឆ្នាំ​នេះ​ក៏​ត្រូវ​បន្តលុប​ចោល​ដើម្បី​បង្ការ​ជំងឺ​កាច​សាហាវ​មួយ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់