• 2021-09-25 03:33:29
  • កីឡា​ផ្សេង​ៗ

វគ្គ​សិក្សា​ខ្លី​ «គ្រូ​បង្វឹក​កម្រិត១»​ ជួយ​ពង្រឹង​សមត្ថភាព​គ្រូ​ដើម្បី​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​

  • 2021-09-25 03:33:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​ហុកគី​កម្ពុជា​ ម្សិលមិញ​នេះ​បាន​បើក​វគ្គ​សិក្សា​ខ្លី​ «គ្រូ​បង្វឹក​កម្រិត១»​ ដើម្បី​ពង្រឹង​គុណភាព​គ្រូ​ៗ​ឈាន​ទៅ​រក​ភាព​ជោគជ័យ​នៅ​ថ្ងៃ​ខាង​មុខ​ជា​ពិសេស​ស៊ីហ្គេម​ ២០២៣។​

ទិដ្ឋភាពពិធីបើកវគ្គ

លោក​ កាំង​ សុធា​ អគ្គលេខាធិការ​សហព័ន្ធ​បាន​ឲ្យ​ដឹង​ថា​ វគ្គ​បណ្ដុះបណ្ដាល​នេះ​ដំណើរ​ការ​បាន​ដោយ​សារ​អង្គការ​សាមគ្គី​អូឡាំពិក​ (OS)​ ដែល​សម្របសម្រួល​ដោយ​គណៈកម្មការ​ជាតិ​អូឡាំពិក​កម្ពុជា​ NOCC។​

អគ្គលេខាធិការ​ខាង​លើ​បន្ថែម​ទៀត​ថា​ ក្នុង​វគ្គ​នេះ​គឺ​សិក្សា​អំពី​ សេចក្ដី​ផ្ដើម​នៃ​កីឡា​ហុកគី​ តួនាទី​គ្រូ​បង្វឹក​ ការ​គ្រប់គ្រង​ហានិភ័យ​ ការ​ត្រៀម​បម្រុង​របស់​គ្រូ​បង្វឹក​ ការ​ហាម​ប្រើ​សារធាតុ​ញៀន​ បទបញ្ជា​ការប្រកួត​ និង​បច្ចេកទេស​លេង​ផ្សេងៗ​ផង​ដែរ។​

លោក​ កាំង​ សុធា​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ ប្រធាន​សហព័ន្ធ​បាន​លើក​ឡើង​ដែរ​ថា​ តួនាទី​ជា​គ្រូ​នេះ​គឺ​សំខាន់​ណាស់​ក្នុង​ការ​ធ្វើ​ឲ្យ​កីឡា​ហុកគី​នេះ​ទទួល​បាន​ជោគជ័យ​ ខ្លាំង​ពូកែ។​ ដូច្នេះ​ប្រសិន​បើ​គ្រូ​ខ្លាំង​កូន​សិស្ស​ក៏​ខ្លាំង​ដែរ​ មិន​អាច​សិស្ស​ខ្លាំង​គ្រូ​ខ្សោយ​នោះ​ទេ។​ ក្នុង​នាម​ជា​គ្រូ​ត្រូវ​មាន​គោលដៅ​ច្បាស់លាស់​ គិត​ពី​ភាព​វិជ្ជមាន​ គិត​វា​ជា​ការ​ស្រឡាញ់​អីចឹង​ដែរ​ បើ​ម្នាក់ៗ​ស្រឡាញ់​ពេញ​ចិត្ត​អ្វី​ហើយ​គឺ​ត្រូវ​តែ​ធ្វើ​វា​ឲ្យ​បាន​ល្អ​នោះ​លទ្ធផល​ក៏​ទទួល​បាន​ល្អ​ ឬ​ខ្លាំង​ដូច​គ្នា។​

ទិដ្ឋភាពពិធីបើកវគ្គ

រំលឹក​ដែរ​ថា​ វគ្គ​សិក្សា​ខ្លី​ «គ្រូ​បង្វឹក​កម្រិត១»​ ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី២៤​ ដល់​ ៣០​ ខែ​កញ្ញា​ ឆ្នាំ​២០២១​ នៅ​គណៈកម្មការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC) និង​តាម​ប្រព័ន្ធ​ Online។​ ចំពោះ​សិក្ខាកាម​ចូលរួម​សរុប​ ២៥​នាក់​មក​ពី​បណ្ដា​ក្លឹប​នានា៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់