• 2021-08-27 04:45:50
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​វាយ​កូន​ឃ្លី​លើ​តុ ​ទទួល​ជំនួយ​សម្ភារ​ហ្វឹកហាត់​ខ្ទង់​ ៥០០០​ដុល្លារ​ដាក់​ចូល​ស្តាត​ថ្មី​

  • 2021-08-27 04:45:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​វាយ​កូន​ឃ្លី​លើ​តុ​កម្ពុជា​ គឺ​បាន​ទទួល​សម្ភារ​ហ្វឹកហាត់​ចំនួន​៩មុខ​ផ្សេងៗ​គ្នា​ពី​សហព័ន្ធ​វាយ​កូន​ឃ្លី​លើ​តុ​អាស៊ី​ ដែល​សរុប​ថវិកា​ខ្ទង់​ ៥០០០​ដុល្លារ​ដើម្បី​ជំនួយ​ដល់​ការ​ហ្វឹកហាត់​ជា​ពិសេស​ពេល​ប្រមូល​ផ្ដុំ​ខាង​មុខ​ឯពហុកីឡដ្ឋានមរតកតេជោ។​

សម្ភារហ្វឹកហាត់ដែលជាជំនួយ

លោក​ ស៊ុន​ សុធារិទ្ធ​ អគ្គលេខាធិការ​សហព័ន្ធ​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ ជំនួយ​ជា​សម្ភារ​ហ្វឹកហាត់​នេះ​គឺ​បាន​ទទួល​ពី​សហព័ន្ធ​វាយ​កូន​ឃ្លី​លើ​តុ​អាស៊ី។ ​នៅ​ពេល​នេះ​បាន​មក​ដល់​ក៏​ដូច​ជា​ដាក់​ចូល​ក្នុង​ពហុ​កីឡដ្ឋាន​មរតកតេជោ​រួចរាល់​ហើយ​ដែរ។​

អគ្គលេខាធិការ​រូប​នេះ​បន្ថែម​ទៀត​ សម្ភារ​ទាំង​នេះ​នឹង​ជួយ​ដល់​ការ​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​របស់​ក្រុម​កីឡាករ​ កីឡា​ការិនី​ជម្រើស​ជាតិ​ឲ្យ​កាន់​តែ​ប្រសើរ​ និង​ល្អ​ជាង​មុន​ផង​ដែរ​ដើម្បី​ត្រៀម​ការ​ប្រកួត​ស៊ីហ្គេម​ នៅ​វៀតណាម​ និង​ ២០២៣​។​

លោក ស៊ុន សុធារិទ្ធ (អាវក្រហម)

រំលឹក​ដែរ​ថា​ នៅ​ពេល​ខាង​មុខ​ឆាប់​ៗ​នេះ​សហព័ន្ធ​វាយ​កូន​ឃ្លី​លើ​តុ​កម្ពុជា​ រួម​និង​ប្រភេទ​កីឡា​ជា​ច្រើន​ទៀត​នឹង​ប្រមូល​ផ្ដុំ​ឡើង​វិញ​ដើម្បី​ហ្វឹកហាត់​លក្ខណៈ​បិទ​ខ្ទប់​នៅ​ក្នុង​ពហុ​កីឡដ្ឋាន​មរតកតេជោ។​ ឥលូវ​នេះ​ផង​ដែរ​ប្រភេទកីឡាទាំង​នោះ​កំពុង​មមាញឹក​ក្នុង​ការដឹកជញ្ជូន​ និង​ដំឡើង​ឧបករណ៍​ហ្វឹកហាត់​​នៅ​ពហុ​កីឡដ្ឋាន​ថ្មី​នេះ៕​ អត្ថបទកែសម្រួលពី Cambodia SEA GAMES 2023៕

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី