• 2021-08-18 05:34:02
  • កីឡា​ផ្សេង​ៗ

ពហុ​កីឡដ្ឋាន​មរតកតេជោ ​ភាគី​ខាង​ចិន​ពិនិត្យ​រួចរាល់​ជោគជ័យ​ហើយ​

  • 2021-08-18 05:34:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពហុ​កីឡដ្ឋាន​មរតកតេជោ​ ដែល​គ្រប់​គ្នា​ទន្ទឹម​រង់ចាំ​មើល​ និង​ចង់​ចូល​ទស្សនា​ផង​នោះ​ឥលូវ​នេះ​ខាង​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​ បញ្ជាក់​ថា​បាន​ត្រួត​ពិនិត្យ​គឺ​ថា​រួចរាល់​ និង​ជោគជ័យ​ហើយ​នៅ​ពេល​នេះ។​

រូបភាព CAMSOC

នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​លើ​ផេក​ផ្លូវការ​របស់​ស្ថានទូត​ចិន​នៅ​កម្ពុជា​ គឺ​ពហុ​កីឡដ្ឋាន​មរតកតេជោ​បាន​ឆ្លង​កាត់​ការ​ត្រួច​ពិនិត្យ​រួចរាល់​ហើយ​នា​ដើម​សប្ដាហ៍​នេះ។​ ពហុ​កីឡដ្ឋាន​ដែល​សាងសង់​រួចរាល់​នេះ​គឺ​បង្ហាញ​ចំណង​មិត្តភាព​រវាង​ប្រទេស​ចិន​ និង​កម្ពុជា​ក៏​ដូច​ជា​ប្រជាជន​ចិន​ និង​ប្រជាជន​កម្ពុជា​ផង​ដែរ។​

ពហុ​កីឡដ្ឋាន​មរតក​តេជោ​ នេះ​នឹង​ក្លាយ​ជា​កន្លែង​ដ៏​សំខាន់​សម្រាប់​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍​ លើក​ទី៣២​ (ស៊ីហ្គេម)​ នៅ​ពេល​ខាង​មុខ​នេះ។​ មិន​តែ​ប៉ុណ្ណឹង​ស្តាត​មួយ​នេះ​អាច​រៀបចំ​ព្រឹត្តិការណ៍​ធំៗ​ទាំង​ជាតិ​ និង​អន្តរជាតិ​ផង​ដែរ។​

រូបភាព CAMSOC

រំលឹក​ដែរ​ថា​ ពហុ​កីឡដ្ឋាន​មរតកតេជោ​ ជា​ជំនួយ​របស់​ប្រទេស​ចិន​ដល់​ប្រទេស​កម្ពុជា។​ ពហុ​កីឡដ្ឋាន​មួយ​នេះ​សាងសង់​ឡើង​ដើម្បី​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ លើក​ទី៣២​ ឆ្នាំ​២០២៣​ ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។ ពហុ​កីឡដ្ឋាន​ដ៏​ធំ​នេះ​ចាប់​ផ្ដើម​សាងសង់​ជា​ដំណាក់កាលៗ​ចាប់​តាំង​ពី​ឆ្នាំ​២០១៥​ មក​ម្ល៉េះ៕​ អត្ថបទកែសម្រួល​ពី Cambodia SEA GAMES 2023

រូបភាព CAMSOC

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី