• 2021-08-10 08:50:38
  • កីឡា​ផ្សេង​ៗ

ក្រុម​ជម្រើស​ជាតិ​ចំបាប់​នឹង​ហាត់​ផ្ទាល់​ជា​មួយ​គ្រូ​ថ្មី​នៅ​ស្តាត​មរតកតេជោ​

  • 2021-08-10 08:50:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កីឡាករ​ កីឡា​ការិនី​ចំបាប់​ជម្រើស​ជាតិ​ នឹង​ចាប់​ផ្ដើម​ហ្វឹកហាត់​ផ្ទាល់​ជា​មួយ​គ្រូ​ថ្មី​លោក​ Komeil Ghasemi  នៅ​ដើម​ខែ​កញ្ញា​ ឆ្នាំ​២០២១​ នៅ​ពហុ​កីឡដ្ឋាន​មរតកតេជោ​ ខាង​មុខ​នេះ។​

រូបភាព CAMSOC

លោក​ ធិន​ វិចិត្រ​ អគ្គលេខាធិការ​សហព័ន្ធ​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ សព្វថ្ងៃ​នេះ​គ្រូ​ជម្រើស​ថ្មី​លោក​ Komeil Ghasemi គឺ​ត្រួត​ពិនិត្យ​ និង​ងាយ​តម្លៃ​ជា​បណ្ដើរៗ​តាម​ Online​ ផង​ដែរ។​ ដោយ​ឡែក​ចំពោះ​ការ​បង្ហាត់​ដោយ​ផ្ទាល់​នោះ​គឺ​អាច​នឹង​ធ្វើ​ឡើង​នៅ​ខែ​កញ្ញា​ នេះ​តែ​ម្ដង​នៅ​ពហុ​កីឡដ្ឋាន​មរតកតេជោ។​

អគ្គលេខាធិការ​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ឥលូវ​នេះ​សហព័ន្ធ​ និង​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡា​កំពុង​ពិភាក្សា​រៀបចំ​ដើម្បី​ឲ្យ​ក្រុម​កីឡាករ​ កីឡា​ការិនី​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​លក្ខណៈ​បិទ​ខ្ទប់​នៅ​ពហុ​កីឡដ្ឋាន​មរតកតេជោ​តែ​ម្ដង។​

រូបភាព CAMSOC

រំលឹក​ដែរ​ថា​ សហព័ន្ធ​កីឡា​ចំបាប់​ប៉ុន្មាន​សប្ដាហ៍​នេះ​ទើប​តែ​ទទួល​បាន​គ្រូ​ជម្រើស​ជាតិ​ថ្មី​ជនជាតិ​អ៊ីរ៉ង់​ ដែល​មាន​កម្រិត​សមត្ថភាព​លំដាប់​អូឡាំពិក។​ ដោយ​សារ​តែ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​ សាល​ហ្វឹកហាត់​ និង​ពហុ​កីឡដ្ឋាន​ជាតិ​ទាំង​មូល​ត្រូវ​បាន​យក​សម្រាប់​ព្យាបាល​អ្នក​ជំងឺ​កាច​សាហាវ​នេះ។​ ចំពោះ​ក្រុម​ជម្រើស​ជាតិ​ត្រូវ​ប្ដូរ​ទៅ​ជា​ហាត់​តាម​ Online​ នៅ​ផ្ទះ​រៀងៗ​ខ្លួន​ជា​ច្រើន​ខែ​មក​ហើយ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី