• 2021-08-07 01:00:00
  • កីឡា​ផ្សេង​ៗ

ប្រណាំង​កង់​នៅ​ប្រទេស​រូម៉ានី​ កម្រិត​អន្តរជាតិ​ផ្ដល់​អត្ថប្រយោជន៍​ច្រើន​ដល់​កីឡាករ​កម្ពុជា

  • 2021-08-07 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​ទោចក្រយាន​ ថា​ការ​ចូលរួម​ប្រកួត​ប្រណាំង​កង់​កម្រិត​អន្តរជាតិ​ ២.១ នៅ​ប្រទេស​រូម៉ានី​ នេះ​គឺ​ផ្ដល់​អត្ថប្រយោជន៍​ច្រើន​សម្រាប់​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​ទាំង​៣រូប។​

រូបភាព CAMSOC

លោក​ នូ​ ចំរើន​ អគ្គលេខាធិការ​ខាង​សហព័ន្ធ​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ ក្រុម​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​៣រូប​ដែល​កំពុង​ហ្វឹកហាត់​នៅ​ប្រទេស​បារាំង​នេះ​គឺ​បាន​ចូលរួម​ប្រកួត​កម្មវិធី​ Tour of Szeklerland ​នៅ​ប្រទេស​រូម៉ានី។​

រូបភាព CAMSOC

ការ​ប្រណាំង​កម្រិត​ពិភពលោក​ ២.១​ នេះ​គឺ​ពិត​ជា​មាន​សារសំខាន់​ណាស់​ចំពោះ​ពួកគេ​ ព្រោះ​បាន​ដកស្រង់​បទ​ពិសោធ​បន្ថែម​ បាន​វាស់​ស្ទង់​សមត្ថភាព​នៃ​ការ​បោះជំរំ​ហ្វឹកហាត់​នៅ​បារាំង​កន្លង​ទៅ​ប៉ុន្មាន​ខែ​នេះ។​ ចំពោះ​ការ​ហ្វឹកហាត់​ និង​បទ​ពិសោធ​ប្រកួត​នានា​នេះ​ជា​ការ​ពង្រឹង​សមត្ថភាព​ឆ្ពោះ​ទៅ​ការ​ត្រៀម​ចូលរួម​នៅ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ នៅ​វៀតណាម​ និង​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ ២០២៣។​

រូបភាព CAMSOC

បញ្ជាក់​ដែរ​ថា​ ក្រុម​កីឡាករ​ទោចក្រយាន​កម្ពុជា​៣រូប​ឥលូវ​កំពុង​ធ្វើ​ការ​ហ្វឹកហាត់​នៅ​ប្រទេស​បារាំង​ចំនួន​៣ខែ។​ ក្រុម​កីឡាករ​៣រូប​នេះ​ក៏​បាន​ចូលរួម​ប្រកួត​កម្មវិធី​នានា​ផង​ដែរ​កន្លង​ទៅ​នេះ​ ហើយ​ឥលូវ​កំពុង​ចូលរួម​កម្មវិធី​ Tour of Szeklerland ​នៅ​ប្រទេស​រូម៉ានី​ ដែល​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី៤​ ដល់​ ៧​ខែ​សីហា​ ២០២១​ នេះ។​ ប្រទេស​ចូលរួម​ប្រកួត​កម្មវិធី​នេះ​មាន​១១ផ្សេងៗ​គ្នា៕​ អត្ថបទកែសម្រួលពី Cambodia SEA GAMES

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី