• 2021-08-06 07:57:18
  • កីឡា​ផ្សេង​ៗ

គ្រូ​តេក្វាន់ដូ ITF​ ពិត​ជា​រំភើប​ និង​មាន​អារម្មណ៍​ដូច​ឈរ​នៅបរទេស​ព្រឹកមិញក្នុង​ស្តាតមរតកតេជោ​

  • 2021-08-06 07:57:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​ជំនួយ​តេក្វាន់ដូ​ ITF​ ថា​ពិត​ជា​មាន​អារម្មណ៍​រំភើបណាស់​នៅ​ពេល​បាន​ចូល​មើល​ស្តាត​ទាត់បាល់​មរតកតេជោ​ព្រឹកមិញ​នេះ​ ព្រោះ​ស្អាត​ខ្លាំង​ដូច​ឈរ​ក្នុង​ស្តាត​ទំនើប​នៅ​អឺរ៉ុប។​

លោក​ ទ្រី​ វរលក្ខណ៍​ (រូបភាពហ្វេសបុក វរលក្ខណ៍)

លោក​ ទ្រី​ វរលក្ខណ៍​ បាន​ឲ្យ​ដឹង​ថា​ ព្រឹក​មិញ​នេះ​ដែល​បាន​ចូល​ទៅ​ក្នុង​ស្តាត​មរតកតេជោ​ ជា​ពិសេស​ស្តាត​ទាត់​បាល់​គឺ​ស្អា​ខ្លាំង​ទាំង​ឧបករណ៍​សម្ភារ​បំពាក់​ល្អ​ទំនើប​ អម​ដោយ​ពណ៌​យ៉ាង​ស្រស់បំព្រង​ដូច​ស្តាត​ទំនើប​ៗ​នៅ​តំបន់​អឺរ៉ុប​អីចឹង​ដែរ។​

លោក​ ទ្រី​ វរលក្ខណ៍​ (រូបភាពហ្វេសបុក វរលក្ខណ៍)

គ្រូ​ជំនួយ​រូប​នេះបន្ថែម​ទៀត​ថា​ គ្រាន់​តែ​ឃើញ​ពហុ​កីឡដ្ឋាន​ស្អាត​បែប​នេះ​គឺ​ចង់​ហ្វឹកហាត់​ ចង់​ចូលរួម​ប្រកួត​តែ​ម្ដង​ ជា​ពិសេស​នៅ​ស៊ីហ្គេម​ ឆ្នាំ​២០២៣​ ខាង​មុខ​នេះ។​ លោក​ក៏​ថ្លែង​អំណរគុណ​ប្រមុខ​រាជរដ្ឋាភិបាល​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ រួម​ទាំង​គណៈកម្មការ​ជាតិ​អូឡាំពិក​កម្ពុជា​ដែល​បាន​លើក​ស្ទួយ​វិស័យ​កីឡា​ឲ្យ​រីកចម្រើន​ទាំង​សមត្ថភាព​ និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា។​

លោក​ ទ្រី​ វរលក្ខណ៍​ (រូបភាពហ្វេសបុក វរលក្ខណ៍)

រំលឹក​ដែរ​ថា​ ពហុ​កីឡដ្ឋាន​មរតកតេជោ​ នេះ​គឺ​សាងសង់​ឡើង​សម្រាប់​ត្រៀម​ស៊ីហ្គេម​ ឆ្នាំ​២០២៣​ ខាង​មុន​នេះ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។​ ឥលូវ​នេះ​ផង​ដែរ​គឺ​មាន​ប្រភេទ​កីឡា​មួយ​ចំនួន​ហើយ​ដែល​បាន​ទៅ​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​នៅ​ទី​នោះ៕​

លោក​ ទ្រី​ វរលក្ខណ៍​ (រូបភាពហ្វេសបុក វរលក្ខណ៍)

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី