• 2021-07-29 09:47:09
  • កីឡា​ផ្សេង​ៗ

ភ្លេចៗ​ពហុ​កីឡដ្ឋាន​មរត​តេជោ​បញ្ចប់​រួចរាល់​ខែ​សីហា​ ប៉ុន្តែ​មិន​ទាន់​អាចធ្វើ​រឿង​បាននេះ​ទេ...

  • 2021-07-29 09:47:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ នៅ​ខែ​សីហា​ ២០២១​ នេះ​ការ​សាងសង​ពហុ​កីឡដ្ឋាន​មរតតេជោ​គឺ​រួចរាល់​ក្នុង​ខែ​សីហានេះ​ហើយ​ ប៉ុន្តែ​ពីធី​ទទួល​ ឬ​ពិធី​ដាក់​ឲ្យ​ប្រើប្រាស់​ធ្វើ​នៅ​ពេល​ណា​ ធ្វើ​ធំ​កម្រិត​ណា​មិន​ទាន់​ដឹង​ទេ។​

រូបភាព CAMSOC

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​ CAMSOC​ បាន​ឲ្យ​ដឹង​ថា​ ចំពោះ​ពហុ​កីឡដ្ឋាន​មរតកតេជោ​ នឹង​សាងសង់​រួច​នៅ​ខែ​សីហា​នេះ។​ ចំពោះ​ពិធី​ទទួល​ និង​ដាក់​ឲ្យ​ប្រើប្រាស់​នោះ​ CAMSOC​ មានកញ្ចប់​ផែនការ​រួចរាល់​ផង​ដែរ​ ប៉ុន្តែ​ត្រូវ​ដាក់​ស្នើរ​សុំ​ទៅ​រាជរដ្ឋាភិបាល​សិន​អនុញ្ញាត​ឲ្យ​ធ្វើ​ក្នុង​កម្រិត​ធំ​ប៉ុណ្ណា​នៅ​អំឡុង​ពេល​កូវីដ​នេះ។​

អគ្គលេខាធិការ​ខាង​លើ​បន្ថែម​ទៀត​ថា​ បើ​តាម​គម្រោង​ពី​មុន​សម្ដចតេជោ​ មាន​ប្រសាស៍​ថា​នឹង​មាន​ការ​ប្រកួត​កីឡា​មិត្តភាព​កម្ពុជា-ចិន​ ជា​ច្រើន​ប្រភេទ​ដើម្បី​ជា​ការ​អបអរ​ពិធី​បើក​សម្ពោធ​នេះ។​ ដោយ​បញ្ហា​កូវីដ​ មិន​ទាន់​ស្រាកស្រាន​ ដូច្នេះ​ការ​រៀបចំ​នឹង​ត្រូវ​ធ្វើ​នៅ​ពេល​ណា​មួយ​សមស្រប​ និង​ធ្វើ​លក្ខណៈ​អស្ចារ្យ​បែប​ណា​នៅ​មិន​ទាន់​អាច​បញ្ជាក់​នោះ​ទេ។​

រូបភាព CAMSOC

អ្នក​ជំនាញ​ខាង​កីឡា​រូប​នេះ​បន្ត​លើក​ឡើង​ថា​ យ៉ាងណា​ប្រមុខ​ថ្នាក់​ដឹកនាំ​ និង​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​នឹង​ព្យាយាម​ស្វែង​រក​វិធី​ក្នុង​ការ​រៀបចំ​ឲ្យ​គក្រឹគគ្រែង​ ឱឡារិកដើម្បី​ផ្សព្វផ្សាយ​មហាជន និង​បរទេស​បាន​ដឹង​ថា​កម្ពុជា​ត្រៀម​ខ្លួន​រួចរាល់​សម្រាប់​ស៊ីហ្គេម​ ២០២៣។​

រូបភាព CAMSOC

រំលឹក​ដែរ​ថា​ ពហុ​កីឡដ្ឋាន​មរតក​តេជោ​ គឺ​សាងសង​សម្រាប់​ប្រើប្រាស់​ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រា​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កីឡា​ស៊ីហ្គេម​ លើក​ទី៣២​ ឆ្នាំ​២០២៣។​ ពហុ​កីឡដ្ឋាន​ដ៏​ធំ​នេះ​ចាប់​ផ្ដើម​សាងសង់​ជា​ដំណាក់កាលៗ​ចាប់​តាំង​ពី​ឆ្នាំ​២០១៥​ មក​ម្ល៉េះ៕​

រូបភាព CAMSOC

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី