- 2021-07-13 08:42:11
- កីឡាផ្សេងៗ
ការលើកពេលស៊ីហ្គេម នៅវៀតណាម ទៅឆ្នាំ២០២២ មិនប៉ះពាល់ការធ្វើកីឡាជាតិទេ
- 2021-07-13 08:42:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការលើកពេលស៊ីហ្គេម នៅវៀតណាម ទៅឆ្នាំ២០២២ មិនប៉ះពាល់ការធ្វើកីឡាជាតិទេ
ចន្លោះមិនឃើញ
ការលើកពេលដោយមិនបានព្រាងទុករបស់ម្ចាស់ផ្ទះវៀតណាម នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ ចុងឆ្នាំ ២០២១ នេះគឺមិនប៉ះពាល់ដល់គម្រោងធ្វើកីឡាជាតិរបស់កម្ពុជា នៅឆ្នាំ២០២២ នោះទេ។
អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្ដម វ៉ាត់ ចំរើន បានឲ្យដឹងថា ការលើកពេលដោយមិនបានព្រាងទុករបស់ម្ចាស់ផ្ទះវៀតណាម នេះគឺមិនមានអ្វីប៉ះពាល់ដល់ផែនការសកម្មភាពកីឡារបស់កម្ពុជានោះឡើយ។ ពោលផែនការបង្កើតកីឡាជាតិក្នុងឆ្នាំ ២០២២ គឺនៅតែដដែលដោយគ្រាន់តែចាំមើលការកំណត់ថ្ងៃស៊ីហ្គេម ច្បាស់លាស់របស់ម្ចាស់ផ្ទះវៀតណាមសិនទើប NOCC រួមទាំងក្រសួងអប់រំ សម្រេចថាធ្វើកីឡាជាតិនៅពេលណាវិញ។
រំលឹកដែរថា ដោយសារតែផ្ទុះជំងឺកូវីដ ១៩ ម្ចាស់ផ្ទះវៀតណាម ត្រូវលើកពេលប្រកួតស៊ីហ្គេម លើកទី៣១ ចុងឆ្នាំនេះទៅពាក់កណ្ដាលឆ្នាំ២០២២វិញ។ ចំពោះកម្ពុជានៅឆ្នាំ២០២២ នេះគម្រោងធ្វើសកម្មភាពកីឡាជាច្រើនដូចជាកីឡាជាតិ Pre Sea Games ជាដើម៕