• 2021-07-12 06:45:42
  • កីឡា​ផ្សេង​ៗ

CAMSOC​ ការ​ពន្យារពេល​ស៊ីហ្គេម​ នៅ​វៀតណាម​ក៏​ជា​ឱកាស​ល្អ​សម្រាប់​កម្ពុជា​សម្រួច​សមត្ថភាព​បន្ថែម​

  • 2021-07-12 06:45:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​ CAMSOC​ ថា​ការ​លើក​ពេល​ ឬ​ពន្យារ​ការ​ប្រកួត​ស៊ីហ្គេម​ ចុង​ឆ្នាំ​២០២១​ ទៅ​ ២០២២​ ខាង​មុខ​នេះ​ក៏​ជា​ឱកាស​ល្អ​សម្រាប់​ក្រុម​កីឡា​កម្ពុជា​ផង​ដែរ​ក្នុង​ការ​សម្រួច​សមត្ថភាព​ឲ្យ​រឹតតែ​ខ្លាំង​ដើម្បី​ប្រជែង​មេដាយ។​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ (រូបភាព CAMSOC)

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ CAMSOC​ និង​ NOCC​ បាន​លើក​ឡើង​ថា​ ការ​លើក​ពេល​ប្រកួត​ស៊ីហ្គេម​ ចុង​ឆ្នាំ​នេះ​ទៅ​ឆ្នាំ​២០២២​ ក៏​ជា​ឱកាស​ល្អ​សម្រាប់​កម្ពុជា​ផង​ដែរ​ ដែល​មាន​ពេលវេលា​បន្ថែម​ទៀត​ក្នុង​ការ​ត្រៀម។​ ក្នុង​ការ​ពន្យារ​ពេល​នេះ​ដែរ​ឯកឧត្ដម​សូម​អំពាវនាវ​ដល់​គ្រប់​សហព័ន្ធ​ជាតិ​ទាំង​អស់​ដាក់​ផែនការ​ឲ្យ​បាន​គត់មត់​ និង​ធ្វើ​ការ​ហ្វឹកហាត់​ឲ្យ​បាន​សស្រាក់សស្រាំ។

អ្នក​ជំនាញ​ខាង​ផ្នែក​កីឡា​រូប​នេះ​បន្ថែម​ទៀត​ថា​ បើ​ទោះ​ជា​ពេលវេលា​​ប្រកួត​យូរ​មែន​ ប៉ុន្តែ​កម្ពុជា​ក៏​ខកខាន​ក្នុង​ការ​ហ្វឹកហាត់​​ច្រើន​ដែរ​កន្លង​ទៅ​ដោយ​សារ​តែ​ការ​ផ្ទុះ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​ ជា​បន្តបន្ទាប់។​

រូបភាពតំណាងស៊ីហ្គេម នៅវៀតណាម

រំលឹក​ដែរ​ថា​ ក្រោយ​កិច្ចប្រជុំ​គណៈអចិន្ត្រៃយ៍​ស៊ីហ្គេម​ នៃ​បណ្ដា​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ាន​ប៉ុន្មាន​ថ្ងៃ​មុន​រួច​មក​ក៏​មាន​សេចក្ដី​សម្រេច​ថា​លើក​ពេល​ប្រកួត​ស៊ីហ្គេម​ លើក​ទី៣១​ ដែល​គ្រោង​ធ្វើ​ចុង​ឆ្នាំ​នេះ​នៅ​វៀតណាម​ ទៅ​ពាក់​កណ្ដាល​ ឆ្នាំ​២០២២​ វិញ​ដោយ​សារ​បញ្ហា​ប្រឈម​មួយ​ចំនួន​ពី​ កូវីដ ១៩។ អត្ថបទកែសម្រួលពី Cambodia SEA GAMES 2023៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី