• 2021-06-15 02:42:36
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​វាយ​កូន​ឃ្លី​លើ​តុ​ គម្រោង​បញ្ជូន​កីឡាករ​ទៅ​ហាត់​នៅ​ចិន​ចុង​ខែ​៧​នេះ​

  • 2021-06-15 02:42:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​សហព័ន្ធ​វាយ​កូន​ឃ្លី​លើ​តុ​ ថា​បើ​មិន​មានអ្វី​ប្រែប្រួល​តាម​គម្រោង​សហព័ន្ធ​នឹង​បញ្ជូន​កីឡាករ​ កីឡា​ការិនី​ ៧-៨​នាក់​ទៅ​ហ្វឹកហាត់​នៅ​ចិន​ ដើម្បី​ពង្រឹង​សមត្ថភាព។​

ការ​ប្រកួត​កន្លងទៅ

លោក​ ស៊ុន​ សុធារិទ្ធ​ អគ្គលេខាធិការ​សហព័ន្ធ​ខាង​លើ​បាន​ឲ្យ​ដឹង​ថា​ បើ​តាម​ផែនការ​គឺ​តាំង​ពី​ឆ្នាំ​២០២០​ មក​ម្ល៉េះ​ប៉ុន្តែ​ត្រូវ​រំខាន​ដោយ​សារ​ជំងឺ​កូវីដ ១៩​ ហើយ​ក៏​ត្រូវ​ពន្យារ​ជា​ច្រើន​ដង។​ យ៉ាង​ណាតាម​ផែនការ​ឆ្នាំ​នេះ​សហព័ន្ធ​គម្រោង​បញ្ជូន​កីឡាករ​ កីឡា​ការិនី​ប្រហែល​ ៧-៨​នាក់​ទៅ​ហាត់​នៅ​ប្រទេស​ចិន​ ចុង​ខែ​៧​ ឆ្នាំ​២០២១​ នេះបន្តទៀត។​

គម្រោង​ចេញ​ទៅ​ហាត់​នេះ​គឺ​ដើម្បី​ពង្រឹង​សមត្ថភាព​ បច្ចេកទេស​ឲ្យ​រឹតតែ​ល្អ​ក្នុង​ការ​ត្រៀម​ការ​ប្រកួត​ដូច​ជា​ស៊ីហ្គេម​ លើក​ទី៣១​ ឬ​លើក​ទី៣២​ កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​ ២០២៣​ ខាង​មុខ​ជា​ដើម។​

លោក​ ស៊ុន​ សុធារិទ្ធ (អាវក្រហម)

រំលឹក​ដែរ​ថា​ សហព័ន្ធ​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​ របស់​កម្ពុជា​នឹង​ត្រូវ​ចូលរួម​នៅ​ព្រឹត្តិការណ៍​ពេល​ខាង​មុខ​ផង​ដែរ។​ ដោយ​ឡែក​សហព័ន្ធ​កីឡា​ជាតិ​ជា​ច្រើន​ត្រូវ​បាន​លុប​ចោល​ ឬ​ពន្យារពេល​គម្រោង​នៃ​ការ​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ក្រៅ​ប្រទេស​ទាំង​រយៈពេល​ខ្លី​ និង​រយៈពេល​វែង​ដោយ​សារ​តែ​ផ្ទុះ​កូវីដ​ ១៩ ​កន្លង​ទៅ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី