
- 2021-06-11 08:26:49
- កីឡាផ្សេងៗ
ទីលានវាយសីលំដាប់លេខ១ នៅកម្ពុជាសាងសង់រួចរាល់បាន ៨៥% ហើយ
- 2021-06-11 08:26:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីលានវាយសីលំដាប់លេខ១ នៅកម្ពុជាសាងសង់រួចរាល់បាន ៨៥% ហើយ
ចន្លោះមិនឃើញ
ទីលានវាយសីលំដាប់លេខ១ នៅកម្ពុជា របស់ក្រសួងមហាផ្ទៃដែលចំណាយថវិកាប្រហែល ៣០ម៉ឺនដុល្លារបានសាងសង់រួចរាល់បាន ៨៥% ហើយពេលនេះ។
ឯកឧត្ដម ជា ប៊ុនហេង អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃ បានលើកឡើងថា តាមការវាយតម្លៃការសាងសង់បានឈានដល់ ៨៥% គិតត្រឹមថ្ងៃទី១១ ខែមិថុនា ២០២១ នេះ។
ទីលានមួយនេះគឺមានបទដ្ឋានស្តង់ដារអន្តរជាតិ លំដាប់លេខ១ នៅកម្ពុជា ត្បិតអីហេដ្ឋារចនាសម្ព័ន្ធ គ្រឿងបរិក្ខារសាងសង់ និងគ្រឿងបំពាក់សុទ្ធតែមានគុណភាពខ្ពស់ដែលអាចធានាដល់ការប្រកួតកម្រិតជាតិ អន្តរជាតិទៀតផង។
រំលឹកដែរថា ទីលានវាយសីរបស់ក្រសួងមហាផ្ទៃនេះគឺជាអំណោយរបស់សម្ដេចក្រឡាហោម ស ខេង។ ទីលាននេះគឺមានទីតាំងក្នុងអង្គភាពអង្គរក្សក្រោយព្រះបរមរាជវាំង និងមានទទឹង ២០ម៉ែត្រ បណ្ដោយ ៤១ម៉ែត្រ។ ថវិកាសាងសង់គ្រោងចំណាយប្រហែល ៣០ម៉ឺនដុល្លារ៕ អត្ថបទកែសម្រួលពីផេក សហភាពកីឡានគរបាលជាតិកម្ពុជា