• 2021-06-10 02:31:35
  • កីឡា​ផ្សេង​ៗ

សមត្ថភាព​លេចធ្លោ​ក្នុង​ក្រុម​ កីឡាករ​ប្រណាំង​កង់​៣រូប​មាន​ឱកាស​ទៅ​ហាត់​នៅ​បារាំង​បន្ថែម​

  • 2021-06-10 02:31:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​ទោចក្រយាន​កម្ពុជា​នឹង​បញ្ជូន​កីឡាករ​ឆ្នើម​ មាន​សមត្ថភាព​ជាង​គេ​៣រូប​ទៅ​ហ្វឹកហាត់​រយៈ​ពេល​ខ្លី​នៅ​ឯ​ប្រទេស​បារាំង​ឆាប់​ៗ​ខាង​មុខ​នេះ។​

រូបភាពផ្ដល់ជូន

លោក​ នូ​ ចំរើន​ អគ្គលេខាធិការ​សហព័ន្ធ​ខាង​លើ​បាន​ឲ្យ​ដឹង​ថា​ តាម​អ្វី​ដែល​សហព័ន្ធ​ក៏​ដូច​ជា​សហគមន៍​ប្រណាំង​កង់​នៅ​កម្ពុជា​ រួម​ទាំង​បារាំង​ បាន​សម្រេច​បញ្ជូន​កីឡាករ​៣រូប​ទៅ​ហ្វឹកហាត់​ និង​ប្រកួត​ដកស្រង់​បទ​ពិសោធ​នៅ​ទីនោះ​រយៈពេល​៣ខែ។​

ចំពោះ​កីឡាករ​ដែល​ជ្រើសរើស​បញ្ជូន​ទៅ​នេះ​គឺ​សុទ្ធតែ​ជា​កីឡាករ​ឆ្នើម​ មាន​សមត្ថភាព​លេចធ្លោ​ក្នុង​ក្រុម​ជម្រើស​ជាតិ​នា​ពេល​កន្លង​ទៅ។​ ការ​ចេញ​ទៅ​ហ្វឹកហាត់​រយៈ​ពេល​ខ្លី​នេះ​គឺ​ដើម្បី​ពង្រឹង​សមត្ថភាព​ត្រៀម​ការ​ប្រកួត​ស៊ីហ្គេម​ លើក​ទី៣១​ និង​ ៣២​ នៅកម្ពុជា​ផង​ដែរ។​

រូបភាពផ្ដល់ជូន

រំលឹក​ដែរ​កីឡាករ​ដែល​នឹង​ត្រូវ​ចេញ​ទៅ​នោះ​មាន​ ទី១​ គឹម​ ចាន់ធូ​ ទី២​ សាន​ ណាម៉ា​ ទី៣​ សាន​ ណាម៉ូវ ​រួម​ទាំង​គ្រូ​១រូប​ ខ្លួត​ ករណី។​ ចំពោះ​ការ​ហ្វឹកហាត់​នេះ​គឺ​នឹង​ធ្វើ​ឡើង​រយៈពេល​៣ខែ​លើ​ប្រភេទ​ផ្នែកកង់គួក Road Bike វិញ្ញាសា Individual mass start និងវិញ្ញាសា Team mass start។ ។​ ពួកគេ​នឹង​ចាកចេញ​ពី​កម្ពុជា​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ហើយ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី