• 2021-06-03 02:58:43
  • កីឡា​ផ្សេង​ៗ

CAMSOC​ តែងតាំង​ប្រធាន​គណៈកម្មការ​វេជ្ជសាស្ត្រ​ថ្មី​ជំនួស​លោក​គ្រូ​ ស្ដើង​ ជា​ ដែល​ទទួល​មរណភាព​

  • 2021-06-03 02:58:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណៈកម្មការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ីអាគ្នយ៍​ លើក​ទី៣២​ (CAMSOC)​ សម្រេច​តែងតាំង​លោក​វេជ្ជបណ្ឌិត​ សុក​ សារឿន​ ជា​ប្រធាន​គណៈកម្មការ​វេជ្ជសាស្ត្រ​ និង​ដូភីង​ ជំនួស​លោក​ ស្ដើង​ ជា​ ដែល​ទទួល​មរណភាព។​

រូបភាពផ្ដល់ជូន

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​ CAMSOC​ បាន​ឲ្យ​ដឹង​ថា​ ម្សិលមិញ​នេះ​បាន​ប្រកាស​ និង​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​លោក​ សុក​ សារឿន​ ដែល​ត្រូវ​តែងតាំង​ជា​ប្រធាន​គណៈកម្មការ​វេជ្ជសាស្ត្រ​ថ្មី​ដើម្បី​ឲ្យ​សមាជិក​ក៏​ដូច​ជា​ក្រុម​ការងារ​ផ្នែក​នេះ​បាន​ជួប​ និង​ស្គាល់​គ្នា។​

អគ្គលេខាធិការ​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ដោយ​មើល​ឃើញ​លោក​វេជ្ជបណ្ឌិត​ សុក​ សារឿន​ គឺ​មាន​បទពិសោធ​ច្រើន​ និង​សាក​សម​កាន់​តំណែង​នេះ​ផង​ដែរ។​ ការ​តែងតាំង​នេះ​ដើម្បី​ឲ្យ​លោក​បន្ត​កិច្ចការ​ផ្នែក​វេជ្ជសាស្ត្រ​កីឡា​ដើម្បី​ឆ្ពោះ​ទៅ​ស៊ីហ្គេម​ ២០២៣​ និង​ជួយ​ដល់​ក្រុម​កីឡា​ត្រៀម​ទៅ​ស៊ីហ្គេម​ចុង​ឆ្នាំ​នេះ​នៅ​ វៀតណាម​ ទៀត​ផង។​

លោក សុក សារឿន (រូបភាពផ្ដល់ជូន)

រំលឹក​ដែរ​ថា​ ប្រធាន​វេជ្ជសាស្ត្រ​គណៈកម្មការ​វេជ្ជសាស្ត្រ​ចាស់​លោក​បណ្ឌិត​ ស្ដើង​ ជា​ បាន​ទទួល​មរណភាព​ដោយ​សារ​រោគាពាធ​។​ គណៈកម្មការ​វេជ្ជសាស្ត្រ​ និង​ដូភីង​ជា​គណៈកម្មការ​មួយ​ក្នុង​ចំណោម​គណៈកម្មការ​ផ្សេងៗ​ទៀត​ដែល​កំពុង​ធ្វើ​កិច្ចការ​ឆ្ពោះ​ទៅ​ស៊ីហ្គេម​ ២០២៣​ ពេល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ៕​

សេចក្ដីប្រកាសតែងតាំង

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី